
Daily interviews
RFI
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
Location:
France
Genres:
Arts & Culture Podcasts
Networks:
RFI
Description:
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
Language:
Khmer
Episodes
លោក ហូ វណ្ឌី៖ ទេសចរណ៍ខ្មែ-ថៃ នឹងរងផលប៉ះពាល់ធំធេងប្រសិនបញ្ហាព្រំដែនមិនត្រូវបានដោះស្រាយ
6/4/2025
កងទ័ពកម្ពុជា និងកងទ័ពថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ ក្នុងខេត្តព្រះវិហារ ដែលបណ្តាលឲ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។ ហេតុការណ៍នេះបានរុញឲ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ មានភាពតានតឹង ដោយកម្ពុជាបានចោទប្រកាន់ទាហានថៃថាបានលួចវាយឆ្មក់មកលើទាហានកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានសម្តែងនូវការព្រួយបារម្ភចំពោះហេតុការណ៍ដែលបានកើតឡើង និងថាហេតុការណ៍នេះនឹងប៉ះពាល់ធំធេង ដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ប្រសិនបើមិនមានដំណោះស្រាយ៕
Duration:00:08:33
លោក សឺន ជុំជួន៖ ខ្មែរកម្ពុជាក្រោមកាន់តែរងការគាបសង្កត់ខ្លាំងឡើងពីអាជ្ញាធរវៀតណាម
6/3/2025
ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅលើពិភពលោក រួមទាំងកម្ពុជានឹងប្រារព្ធខួប៧៦ឆ្នាំនៃថ្ងៃដែលបារាំងផ្ទេរដែនដីកម្ពុជាក្រោមទៅឲ្យវៀតណាមត្រួតត្រា កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក សឺន ជុំជួន អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ថ្លែងថា បើទោះជាអង្គការសហប្រជាជាតិផ្តល់អនុសាសន៍ជាង៣០០ចំណុចឲ្យវៀតណាមគោរពសិទ្ធិជនជាតិដើមក៏ដោយ ក៏វៀតណាមនៅតែបន្តគាបសង្កត់កាន់តែខ្លាំងឡើងទៅលើពលរដ្ឋខ្មែរក្រោម។ បើតាម លោក សឺន ជុំជួន មានពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃជិត២០អង្គ/នាក់ត្រូវបានចាប់ឃុំខ្លួនក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារតែការបញ្ចេញមតិ៕
Duration:00:12:34
លោក គឹម ចាន់បញ្ញា៖ ពលរដ្ឋ១១៩គ្រួសារត្រូវបញ្ជូនទៅលំនៅឋានវិញ ក្រោយការប៉ះទង្គិចបានស្ងប់ស្ងាត់
6/1/2025
ក្រោយហេតុការណ៍ប៉ះទង្គិចដោយអាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ នៅតំបន់មុំបី កាលពីថ្ងៃទី២៨ឧសភា មានពលរដ្ឋជាង១០០គ្រួសារបានជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីរកកន្លែងមានសុវត្ថិភាព។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១ ខែមិថុនា លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា មានពលរដ្ឋ១១៩គ្រួសារ ត្រូវបានអាជ្ញាធរឲ្យស្នាក់អាស្រ័យនៅកន្លែងសុវត្ថិភាព ដែលមានចម្ងាយឆ្ងាយពីតំបន់ប៉ះទង្គិចប្រមាណ ១១៥គីឡូម៉ែត្រ។ ក៏ប៉ុន្តែមកដល់ថ្ងៃទី៣១ឧសភា អាជ្ញាធរបានសម្រេចចិត្តបញ្ជូនពលរដ្ឋទាំងនោះ ទៅលំនៅឋានរៀងៗខ្លួន ដោយសារស្ថានភាពបានស្ងប់ស្ងាត់។ យ៉ាងនេះក្តី លោកថា អាជ្ញាធរនៅបម្រុងវិធានការសុវត្ថិភាពបន្ថែមទៀតចំពោះពលរដ្ឋដែលរស់នៅកៀកនឹងតំបន់មុំបី។
Duration:00:06:56
វេជ្ជបណ្ឌិត ណូ សុភា៖ ជំងឺកូវីដJN.1មិនគួរភ័យព្រួយខ្លាំងពេកនោះទេ
5/31/2025
មន្ទីរពេទ្យជាតិតេជោសន្តិភាពបានត្រៀមគ្រែពេទ្យជាង១ពាន់កន្លែងសម្រាប់ទទួលអ្នកជំងឺឆ្លង គ្រាដែលកូវីដ១៩ប្រភេទJN.1បានកម្រើកឡើងវិញនាប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣១ ខែឧសភានេះ លោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព ថ្លែងថា ត្បិតនៅប្រទេសជិតខាងមានការផ្ទុះខ្លាំងជំងឺកូវីដ១៩ប្រភេទJN.1 សម្រប់កម្ពុជា លោកថា មិនគួរភ័យព្រួយបារម្ភខ្លាំងពេកនោះទេ។ តែលោកបានពន្យល់ថា ការទៅចាក់វ៉ាក់សាំងនៅតែជារឿងសំខាន់៕
Duration:00:06:48
លោក ពិត ករុណា៖ កិច្ចប្រជុំ «កសិកម្ម-ទឹក-ជនបទ» នឹងពន្លឿនដំណោះស្រាយការខ្វះទឹកប្រើប្រាស់
5/30/2025
កង្វះធនធានទឹកជាឧបសគ្គចម្បងសម្រាប់ការអភិវឌ្ឍន៍ជនបទកម្ពុជាដែលប្រជាពលរដ្ឋភាគច្រើនជាកសិករ។ ដើម្បីធានាឱ្យមានទឹកខួបប្រាំង ខួបវស្សាប្រើប្រាស់នៅតំបន់ជនបទ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធចំនួន៣ គឺក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទបានជួបប្រជុំគ្នាលើកទី៤ ស្តីពី «កសិកម្ម-ទឹក-ជនបទ»។ កម្មវត្ថុ គឺលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចវិស័យកសិកម្មកម្ពុជា តាមរយៈការកសាងអាងស្តុកទឹក ប្រព័ន្ធធារាសាស្ត្រ និងការប្រើប្រាស់កម្មវិធីទាញយកព័តមានឧតុនិយម។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣០ ឧសភា លោក ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទលើកឡើងថា ជំនួបត្រីវិស័យនេះនឹងពន្លឿនការដោះស្រាយកង្វះធនធានទឹកនៅកម្ពុជា។
Duration:00:05:55
សម្តេច យ៉ន សេងយៀត៖ យើងមានព្រៃស្អាត សូមស្រលាញ់ព្រៃយើង និងទុកជាមរតកតកូនចៅ
5/28/2025
ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ មានព្រះសង្ឃ និងគ្រហស្ថចំនួន ៣០អង្គ/នាក់ នឹងធ្វើធម្មយាត្រាថ្មើរជើងនៅលើជួរភ្នំក្រវាញដោយឆ្លងកាត់ខេត្តកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ធម្មយាត្រានេះធ្វើឡើងក្រោមប្រធានបទ «ដំណើរអភិរក្ស (Wolk To Preserve)» ដែលមានចម្ងាយ ២៧០គីឡូម៉េត្រ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម បានមានសង្ឃដីកាថាការធ្វើធម្មយាត្រានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃព្រៃឈើ រួមនឹងការការពារ និងអភិរក្សព្រៃឈើខ្មែរ៕
Duration:00:09:07
លោក អាឡិច៖ អ្នកនេសាទវៀតណាមបានសារភាពថា ពួកគេចូលដែនទឹកកម្ពុជាដោយសេរី
5/27/2025
វីដេអូចេញផ្សាយដោយគេហទំព័រ Mother Natural Cambodia នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញឲ្យឃើញថា មានទូកនេសាទវៀតណាមយ៉ាងតិច ១០៦៦គ្រឿងបានចូលនេសាទក្នុងសមុទ្រកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ បទល្មើសនេសាទនេះកើតឡើងនៅខេត្តកំពត ព្រះសីហនុ និងកោះកុង។ ក្រសួងកសិកម្មកម្ពុជានៅមិនទាន់មានប្រតិកម្មយ៉ាងណាលើវីដេអូនេះទេ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន បានអះអាងថា អ្នកនេសាទវៀតណាមបានសារភាពប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ពួកគេអាចចូលដែនទឹកកម្ពុជាដោយសេរី។ តាមលោក អាឡិច ក្រៅពីទូកនេសាទវៀតណាម កាប៉ាល់នេសាទថៃ និងចិនក៏ឧស្សាហ៍រំលោភចូលដែនទឹករបស់កម្ពុជាដែរ។
Duration:00:08:21
លោកស្រី ជូ ប៊ុនអេង៖ សូម្បីខ្ញុំក៏ស្ថិតក្នុងបញ្ជីខ្មៅ ដែលត្រូវចោទថាឃុបឃិតជាមួយឧក្រិដ្ឋជនឆបោក
5/24/2025
ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២១ ឧសភា បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយទាញការប្រកាសអាសន្នចំពោះឧក្រិដ្ឋកម្មឆបោកអនឡាញនៅអាស៊ីអាគ្នយ៍។ OHCHR បានចង្អុលដោយចំៗទៅលើប្រទេសចំនួន៥ រួមមាន កម្ពុជា ឡាវ ភូមា ហ្វីលីពីន និងម៉ាឡេស៊ី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃសៅរ៍ទី២៤ឧសភា លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទទួលស្គាល់ការលើកឡើងរបស់OHCHR អាចត្រឹមត្រូវ តែមិនទាន់ពេញលេញនៅឡើយ។ មិនពេញលេញ ព្រោះរបាយការណ៍មិនបានចង្អុលប្រទេសផ្សេងៗទៀត ដែលលោកស្រី ជឿថា ក៏មានឧក្រិដ្ឋកម្មឆបោកអនឡាញដូចគ្នា។ លើសពីនេះ លោកស្រីបានបង្ហាញការខកចិត្ត ដែលឈ្មោះរបស់ខ្លួន ក៏ត្រូវគេចោទប្រកាន់ថា ឃុបឃិតបានផលប្រយោជន៍ពីឧក្រិដ្ឋជនឆបោកអនឡាញ។
Duration:00:12:55
លោក គង់ ពុទ្ធិការ៖ខ្យល់កន្ត្រាក់ ភ្លៀង និងភ្លើងឆេះព្រៃជាបញ្ហាប្រឈមនៅតំបន់ប្រាសាទកោះកេរ
5/23/2025
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ ហានិភ័យ និងគ្រោះមហន្តរាយ ដែលនឹងអាចកើតមានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារបានហៅបញ្ហាធំៗចំនួន៣ គឺខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង និងភ្លើងឆេះព្រៃថាជាបញ្ហាប្រឈមដ៏សំខាន់ ដែលមានហានិភ័យដល់រមនីយដ្ឋានប្រាសាទកោះកេរ និងដែលត្រូវមានការដោះស្រាយរួម៕
Duration:00:10:55
លោក ឃួង ស្រេង៖ ភ្នំពេញនឹងអាចទប់ទល់ការជន់លិចសម្រាប់ទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ
5/21/2025
កាលពីដើមខែឧសភា ឆ្នាំ២០២៥ នេះ សាលារាជធានីភ្នំពេញបានជូនដំណឹងស្តីពីវឌ្ឍនភាពនៃការងាររបស់ខ្លួនទាក់នឹងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកដើម្បីចៀសវាងការជន់លិចរាជធានីភ្នំពេញ។ គម្រោងនេះសម្រេចបាន៨០% នៃផែនការហើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញអាចទប់ទល់ការជន់លិចបានសម្រាប់កំរិតទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ និងថា ការរំដោះទឹកពីរាជធានីភ្នំពេញនឹងទទួលបានជោគជ័យច្រើន នៅពេលគម្រោងនេះត្រូវបញ្ចប់ក្នុងរយៈពេល ២ខែខាងមុខ៕
Duration:00:11:51
លោក នី សុខា៖ គួរមានការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួន លោក អ៊ុក ម៉ៅ
5/20/2025
លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានម្នាក់ប្រចាំខេត្តស្ទឹងត្រែងត្រូវបានឃុំខ្លួននៅយប់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ និងបរិហារកេរ្តិ៍។ នេះបើតាមសមាគមអាដហុកដែលយល់ព្រមផ្តល់មេធាវីការពារក្តីជូន លោក អ៊ុក ម៉ៅ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២០ ខែឧសភា លោក នី សុខា ប្រធានសមាគមអាដហុកយល់ថា ការចាប់ខ្លួនសកម្មជនបរិស្ថានរូបនេះធ្វើឡើងដោយពុំត្រឹមត្រូវ ព្រោះចាប់ទាំងពាក់កណ្តាលអាធ្រាត្រ និងពុំបានបង្ហាញដីកាជាមុន។ ក្នុងន័យនេះ លោក នី សុខា បានស្នើឲ្យក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួនអ្នកសារព័ត៌មានក្រីក្រអាយុ៥៧ឆ្នាំ លោក អ៊ុក ម៉ៅ។
Duration:00:10:39
លោក រ៉ុង ឈុន៖ សំណុំរឿងនយោបាយរបស់ខ្ញុំកំពុងអង្រួនចំណាប់អារម្មណ៍ពីស្ថានទូតលោកខាងលិច
5/18/2025
ក្រោយការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ កាលពីដើមខែឧសភា លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ក៏ត្រូវបណ្តាអង្គទូតលោកខាងលិចមួយចំនួន ហៅទៅពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងនយោបាយ នៅកម្ពុជា។ កាលពីថ្ងៃទី១៦ ឧសភា លោកបានជួបឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីលើកឡើងពីបញ្ហាប្រឈមផ្នែកនយោបាយក្នុងការអនុវត្តសកម្មភាពរបស់គណបក្សប្រឆាំង រួមទាំងសំណុំរឿងនយោបាយផ្ទាល់ខ្លួនរបស់លោកផង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃអាទិត្យទី១៨ឧសភានេះ លោក រ៉ុង ឈុន បានអះអាងថា ការកាត់ក្តីសំណុំរឿងនយោបាយផ្ទួនៗប្រឆាំងរូបលោកនាពេលថ្មីៗនេះ បានអង្រួនការចាប់អារម្មណ៍ពីសំណាក់បណ្តាទូតលោកខាងលិច ដែលតែងតាមដានពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
Duration:00:13:10
លោក ទីវ តារារិទ្ធ៖ ការជិះកង់ទៅទ្វីបអឺរ៉ុបអាចជាបេសកកម្មចុងក្រោយ
5/16/2025
លោក ទីវ តារារិទ្ធិ គឺជាអ្នកជិះកង់ពីកម្ពុជាឆ្ពោះទៅទ្វីបអឺរ៉ុបក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា។ ក្នុងយុទ្ធនាការនេះ លោក ទីវ តារារិទ្ធិបានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដោយត្រូវឆ្លងកាត់ប្រទេសមួយចំនួនក្នុងទ្វីបអាស៊ីឆ្ពោះទៅទ្វីបអឺរ៉ុប។ ក្នុងរយៈពេល ១១ខែ លោក ទីវ តារារិទ្ធដែលទើបត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី៣០ ខែមេសាបានជិះកង់ឆ្លងកាត់ប្រទេសចំនួន ១៥ លើចម្ងាយផ្លូវជិត ២ម៉ឺនគីឡូម៉ែត្រ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៦ ឧសភានេះ លោក ទីវ តារារិទ្ធិ ប្តេជ្ញាបន្តជិះកង់ទៅទ្វីបអាហ្វ្រិកបន្តទៀតដើម្បីរៃអង្គាសថវិកាឲ្យបាន ២៥ម៉ឺនដុល្លារសម្រាប់ជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ តាមលោក ទីវ តារារិទ្ធិ ការជិះកង់ទៅទ្វីបអឺរ៉ុបអាចជាបេសកកម្មចុងក្រោយក្នុងយុទ្ធនាការជិះកង់ជួយកុមារកម្ពុជា៕
Duration:00:13:04
លោក នេត វន្ថា៖ អគ្គិភ័យដើមឆ្នាំ ២០២៥ កើតមានច្រើនលើរោងចក្រ និងក្លឹបកំសាន្ត
5/14/2025
គិតត្រឹមឆមាសទី១ ដើមឆ្នាំ២០២៥ នេះ អគ្គិភ័យបានកើតឡើងចំនួន ២៦៦លើក ពោលថយចុះចំនួន ៣១លើកធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ តែចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យមានចំនួន១៤នាក់ ពោលកើនឡើងចំនួន ៧នាក់ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ រីឯចំនួនផ្ទះ និងតូបដែលបានឆេះមានការថយចុះច្រើន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានកត់សម្គាល់ថា នៅដើមឆ្នាំ២០២៥នេះ អគ្គិភ័យបានកើតឡើងច្រើនលើរោងចក្រ និងក្លឹបកំសាន្តដែលពុំមានប្រព័ន្ធបង្ការអគ្គិភ័យឲ្យបានត្រឹមត្រូវ។
Duration:00:11:59
លោក អ៊ុក ម៉ៅ៖ បណ្តឹងខ្ញុំប្តឹងគេ ត្រូវបានទាត់ចោល តែបណ្តឹងគេប្តឹងខ្ញុំ បែរជាមានចំណាត់ការលឿន
5/13/2025
លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានផ្នែកបរិស្ថានប្រចាំខេត្តស្ទឹងត្រែង បានអះអាងថា លោកបានរងបណ្តឹងនៅតុលាការសរុប១៤ករណីដោយសារតែលោកបានរាយការណ៍ពីការឃុបឃិតគ្នារវាងមន្ត្រី និងក្រុមអ្នកកាប់ឈើនៅតំបន់នោះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ ខែឧសភា អ្នកសារព័ត៌មានដែលគ្មានប្រាក់ខែរូបនេះ ថ្លែងថា លោកធ្លាប់ត្រូវបានគេវាយដំ គេបោកទូរសព្ទចោល ដុតម៉ូតូ និងដុតផ្ទះចោល។ តែលោកថា នៅពេលលោកដាក់ពាក្យបណ្តឹងដើម្បីរកយុត្តិធម៌ មន្ត្រីមួយចំនួនទាត់ចោលពាក្យបណ្តឹងរបស់លោក ហើយនៅពេលដែលភាគីម្ខាងទៀតប្តឹងលោកវិញ គឺបែរជាមន្ត្រីមានចំណាត់ការលឿនទៅវិញ។
Duration:00:07:29
លោក ឃឹម ប៊ុនឡែន៖ ការនាំចូលទុរេនពីក្រៅប្រទេសប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដាំក្នុងស្រុក
5/11/2025
នៅដើមរដូវវស្សានេះ ផ្លែទុរេនរបស់កម្ពុជាចាប់ផ្តើមអាចប្រមូលផលជាបណ្តើរៗ។ តែយ៉ាងណាការនាំចូលទុរេនពីប្រទេសជិតខាង រួចក្លែងបន្លំថា ជាទុរេនដាំដុះក្នុងស្រុក នៅតែជាកង្វល់ ដែលឈ្មួញ និងកសិករក្នុងស្រុកបន្តរអ៊ូរទាំ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១១ ខែឧសភា លោក ឃឹម ប៊ុនឡែន ស្ថាបនិកនិងជាប្រធានសហគមន៍ចម្ការស្តេចទុរេន បានឲ្យដឹងថា ការនាំចូលទុរេនពីក្រៅប្រទេសបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់ទីផ្សាដែលប្រជាកសិករខ្មែរខំប្រឹងដាំដុះទុរេននៅក្នុងស្រុក។
Duration:00:10:54
លោក អ៊ុន ច័ន្ទថុល៖ អ្នកសារព័ត៌ដែលមានមេធាវីរបស់អង្គការLACជួយការពារក្តី ភាគច្រើនបានឈ្នះក្តី
5/10/2025
អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC) បានប្រកាសនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ពីការផ្តល់មេធាវីជួយការពារអ្នកសារព័ត៌មាន នៅក្នុងករណីពួកគេមានតម្រូវការពឹងពាក់មេធាវីការពារក្តី។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១០ ឧសភា លោក អ៊ុន ច័ន្ទថុល មេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានបញ្ជាក់ថា ភាគច្រើននៃរឿងក្តីរបស់អ្នកសារព័ត៌មានដែលអង្គការនេះដាក់មេធាវីជួយការពារក្តីមិនគិតថ្លៃ គឺទទួលបានជោគជ័យ ដោយអ្នកសារព័ត៌មានដែលរងការចោទប្រកាន់មិនត្រូវបានឃុំខ្លួន។
Duration:00:08:36
លោកឡុង កុសល៖ កម្មវិធី «Visit Angkor» ជួយ លើកស្ទួយវិស័យទេសចរណ៍ និងតម្លៃរមណីយដ្ឋានអង្គរ
5/9/2025
អាជ្ញាធរជាតិអប្សរាទើបបានប្រកាសដាក់ឲ្យសាកល្បងប្រើប្រាស់កម្មវិធី «Visit Angkor» ដើម្បីទទួល ឬផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអង្គរវត្តទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៩ ឧសភានេះ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កម្មវិធី «Visit Angkor» ត្រូវបានបង្កើតឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។ លោក ឡុង កុសលរំពឹងថា កម្មវិធី «Visit Angkor» នឹងអាចចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ។
Duration:00:09:55
វេជ្ជបណ្ឌិត មុំ គង់៖ រដ្ឋត្រូវបន្តឹងការនាំចូល និងបិទខ្ទប់ការផ្សាយពាណិជ្ជកម្មបារីអេឡិចត្រូនិក
5/7/2025
នៅថ្ងៃទី៥ ឧសភា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានប្រកាសដាច់ណាត់មិនឲ្យក្រុមហ៊ុនបរទេសចូលមកវិនិយោគលើបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជាឡើយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃពុធ ទី៧ ឧសភា លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជាបានគាំទ្រ និងសាទរលើការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ តាមលោកវេជ្ជបណ្ឌិត ការប្រើប្រាស់បារីអេឡិចត្រូនិកនៅកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសនៅក្នុងចំណោមយុវវ័យ។ ក្នុងន័យនេះ លោកវេជ្ជបណ្ឌិតចង់ឃើញរដ្ឋាភិបាលរឹតបន្តឹងការនាំចូលបារីអាឡិចត្រូនិក និងបិទខ្ទប់ការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមទាំងអស់។
Duration:00:11:22
លោក ឡុង ឌីម៉ង៖ ការផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡាចេញពីកាកសំណល់រឹងកាត់បន្ថយផលប៉ះពាល់បរិស្ថាន
5/6/2025
នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះ អាជ្ញាធរខេត្តព្រះសីហនុបានប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំសម្រាប់បន្ទះសូឡារបស់ក្រុមហ៊ុនឯកជន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៦ ឧសភា លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យខេត្តព្រះសីហនុបញ្ជាក់ថា គម្រោងនេះជាការកែច្នៃកាកសំណល់រឹងដើម្បីធ្វើស៊ុមបន្ទះសូឡា ពោលមិនមែនជារោងចក្រផលិតបន្ទះសូឡាទេ។
Duration:00:09:03