
Daily interviews
RFI
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
Location:
France
Genres:
Arts & Culture Podcasts
Networks:
RFI
Description:
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
Language:
Khmer
Episodes
លោក អូលីវីយេ រីឆា៖ ជម្លោះព្រំដែនខ្មែរ-ថៃជាប្រធានបទដែលបារាំងកំពុងតាមដានយ៉ាងដិតដល់
4/27/2026
គិតចាប់តាំងពីឆ្នាំ ១៩៩១ មក លោក អូលីវីយេ រីឆា(Olivier Richard) គឺជាឯកអគ្គរដ្ឋទូតបារាំងទី១១ ប្រចាំកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក អូលីវីយេ រីឆា បានបញ្ជាក់ថា ការងារអាទិភាពរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងពេលនេះ គឺគិតគូរអំពីកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា។ ទន្ទឹមគ្នានេះ លោក រីឆា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងនៅកម្ពុជានាឱកាសដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅចុងឆ្នាំ២០២៦ នេះ។ ទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃត្រូវបានលោក អូលីវីយេ រីឆា បញ្ជាក់ថា បារាំងកំពុងតាមដានយ៉ាងដិតដល់ និងត្រៀមផ្តល់រាល់ឯកសារប្រវត្តិសាស្ត្រឲ្យភាគីជម្លោះទាំងពីរដែលត្រូវការ៕
Duration:00:16:08
លោក លី សុវណ្ណារិទ្ធ៖ ជនភៀសសឹកភាគច្រើនសប្បាយចិត្តក្នុងការចូលរួមលេងល្បែងប្រជាប្រិយ
4/15/2026
ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីកម្សាន្តសប្បាយរយៈពេល ៣ថ្ងៃសម្រាប់ជនភៀសសឹកជិត ៣ ០០០គ្រួសារនៅជម្រកបណ្តោះអាសន្នស្ថិតក្នុងភូមិ និងឃុំស្លក្រាម នៃស្រុកស្វាយចេក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានកត់សម្គាល់ថា ភាគច្រើននៃជនភៀសសឹកសប្បាយចិត្ត ដែលបានចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗ។ តែអ្នកនាំពាក្យរូបនេះដដែលក៏បានមើលឃើញថា អាចមានអ្នកខ្លះ ដែលមិនបានចូលរួម មិនសូវសប្បាយចិត្តដែរ ដោយសារតែមានអារម្មណ៍ដិតដាមដោយការបាត់បង់ផ្ទះសម្បែង៕
Duration:00:07:46
លោក ធួន ស៊ីណាន៖ ការលក់សំបុត្រចូលទស្សនាអង្គរធ្លាក់ចុះ ៣០% ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា
4/2/2026
សង្រ្គាមនៅមជ្ឈិមបូព៌ាបាន និងកំពុងជះផលវិបាកលើវិស័យជាច្រើននៅសឹងគ្រប់ប្រទេសក្នុងលោក។ ក្រៅពីវិស័យប្រេងឥន្ធនៈ និងឧស្ម័ន វិស័យទេសចរណ៍ក៏កំពុងរងផលប៉ះពាល់ខ្លាំងមួយដែរ។ នៅកម្ពុជា សេវាកម្មផ្សេងៗដែលបំរើឲ្យវិស័យទេសចរណ៍នៅមិនទាន់មានការតម្លើងថ្លៃនៅឡើយទេ។ ផ្ទុយទៅវិញ សេវាកម្មស្នាក់នៅមួយចំនួនក្នុងខេត្តសៀមរាបនៅតែបន្តបញ្ចុះតម្លៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ថា ការរក្សាតម្លៃសេវាក្នុងវិស័យទេសចរណ៍ឲ្យនៅដដែល ពិសេសក្នុងខេត្ត សៀមរាបដោយសារតែចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៕
Duration:00:13:30
លោក ប៉ែន សុវិជាតិ៖ ការអន្តរាគមន៍របស់រដ្ឋបានជួយទប់ស្កាត់តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ
3/20/2026
ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រេងសាំងធម្មតាតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទម្លាក់ពន្ធគយ និងអាករបន្ថែមមក សូន្យដុល្លារ រួមទាំងទទួលបន្ទុកបង់ជំនួសពន្ធអាករលើតម្លៃបន្ថែមចំនួន ៦%។ បើតាមលោក ប៉ែន សុវិជាតិ អន្តរាគមន៍របស់រដ្ឋាភិបាលពេលនេះបានជួយទប់តម្លៃប្រេងនៅលើទីផ្សារក្នុងគោលដៅជួយសម្រាលជីវភាពរបសើពលរដ្ឋ។
Duration:00:13:49
លោក សោម រតនា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ ២០២៦ផ្តោតសំខាន់លើកម្មវិធីកម្សាន្តប្រពៃណី
3/19/2026
នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍បានបែងចែកក្រុមការងារតាមផ្នែកនីមួយៗរួចហើយ តែដំណើរការរៀបចំតុបតែងលម្អនៅតាមតំបន់ដែលត្រូវរៀបចំព្រឹត្តិការណ៍នៅពុំទាន់មានលទ្ធផលធំដុំអ្វីនៅឡើយទេ។
Duration:00:09:08
ឧកញ៉ា ស៊ិន ចន្ធី៖ វិស័យដឹកជញ្ជូនប៉ះពាល់ពី ២០ ទៅ២៥ភាគរយពីការឡើងថ្លៃប្រេងម៉ាស៊ូត
3/11/2026
គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងកាន់តែខ្ពស់ ដោយសាំងធម្មតាមានតម្លៃ ៥ ២០០រៀល និងម៉ាស៊ូត ៦ ០៥០រៀលក្នុង ១លីត្រ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឲ្យដឹងថា ប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់នឹងប៉ះពាល់វិស័យដឹកជញ្ជូនធុនធ្ងន់ពី ២០ ទៅ ២៥ភាគរយ។ តែលោកឧកញ៉ាមិនភ្លេចបញ្ជាក់ថា ទោះតម្លៃប្រេងឡើងខ្លាំងកម្រិតនេះក៏នៅមិនទាន់អាចធ្វើឲ្យអាក់ខានដល់ការដឹងជញ្ជូនរបស់រថយន្តធុនធំបាននៅឡើយដែរ៕
Duration:00:11:56
អ្នកឧកញ៉ា ហ៊ុន ឡាក់៖ មានម៉ាស៊ីនធ្វើតេស្តស្តង់ដារអាចជួយសន្សំពេលវេលា និងចំណាយថ្លៃដើមតិច
2/12/2026
កាលពីពេលថ្មីៗនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដោយបំពាក់ឧបករណ៍ដែលមានសមត្ថភាពខ្ពស់អាចរកឃើញសំណល់ថ្នាំកសិកម្ម និងប្រកបដោយភាពជាក់លាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជានាយកក្រុមហ៊ុន Tropicam បានថ្លែងថា វត្តមានឧបករណ៍ធ្វើតេស្តដ៏ទំនើបរកសារធាតុគីមីពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់ប្រតិបត្តិករនាំចេញផលិតផលអាហារកម្ពុជា៕
Duration:00:16:52
លោក មឿន តុលា៖ Job Scam Detector អាចជួយអ្នករកការងារធ្វើកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ
2/6/2026
កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធត្រួតពិនិត្យការងារឆបោកនៅលើបណ្តាញសង្គមតេឡេក្រាមរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការងារឆបោក ឬហៅជាភាសាអង់គ្លេស Job Scam Detector អាចវាយតម្លៃហានិភ័យការងារនៅកម្ពុជា ពិសេសជួយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ។ តែលោក មឿន តុលា មិនភ្លេចបញ្ជាក់ថា Job Scam Detector មានតួនាទីត្រឹមជាអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះ ពោលមិនអាចជាអ្នកសម្រេចចិត្តជំនួសពលរដ្ឋ ឬពលករដែលកំពុងស្វែងរកការងារធ្វើបានឡើយ។
Duration:00:12:19
លោក ឡុង សំណាង៖ តម្លៃមាសឆ្នាំ២០២៦អាចប្រែប្រួលខ្លាំងដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់
2/5/2026
ក្រោយពីបានឡើងថ្លៃកប់ពពក ១តម្លឹងជិត ៧ ០០០ដុល្លារកាលពីចុងខែមករា ឆ្នាំ២០២៦ មក មាសបានធ្លាក់ថ្លៃបន្តិចវិញនាដើមខែកុម្ភៈ ឆ្នាំ២០២៦នេះដោយមានតម្លៃប្រមាណ ៦ ០០០ដុល្លារក្នុង ១តម្លឹង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៥ ខែកុម្ភៈ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានទទួលស្គាល់ថា ហាងឆេងមាសនាដើមឆ្នាំ២០២៦ នេះ មានការប្រែប្រួលខ្លាំងជាងពេលណាៗទាំងអស់។ តែសម្រាប់លោក ឡុង សំណាង ទោះបីជាមាសបានធ្លាក់ថ្លៃបន្តិចវិញក៏ដោយក៏មាសនៅតែជាទ្រព្យដែលសុវត្ថិភាពបំផុត ហើយតម្លៃរបស់វានឹងកើនឡើងនាពេលអនាគត។
Duration:00:14:57
លោក ប៉ាន់ខែម ប៊ុនថន៖ អាជីវករក្រុងប៉ោយប៉ែតនៅតែដក់អារម្មណ៍ពីការបំពានរបស់ថៃ
2/4/2026
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយក្រុមពាណិជ្ជករ និងក្រុមអាជីវករក្រុងប៉ោយប៉ែត។ កម្មវត្ថុ គឺដើម្បីពិភាក្សាជុំវិញគម្រោងផែនការអភិវឌ្ឍក្រុងប៉ោយប៉ែត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ ខែកុម្ភៈនេះ លោក ប៉ាន់ខែម ប៊ុនថន បានប្រាប់ឲ្យដឹងថា ស្ថានភាពរស់នៅ និងការរកស៊ីនៅក្រុងប៉ោយប៉ែតបានវិលត្រលប់មកភាពប្រក្រតីឡើងវិញហើយ។ តែលោកមិនភ្លេចបន្ថែមថា ពលរដ្ឋ និងអាជីវករនៅតែដក់ក្នុងអារម្មណ៍ចំពោះការបំពានរបស់ភាគីថៃមកលើតំបន់សេដ្ឋកិច្ចចម្រុះជាតិសាសន៍មួយនេះ។
Duration:00:12:10
ឧកញ៉ា សន សៀប៖ការបំបែកសម្បុកអនឡាញ និងចាប់ខ្លួន ចេន ហ្ស៊ី ប្រៀបដូចសម្អាតកករចេញពីពាង
1/22/2026
នៅក្នុងខែមករា ដើមឆ្នាំ២០២៦ នេះ ការបង្ក្រាបសម្បុកឆបោកអនឡាញ និងការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋជន ចេន ហ្ស៊ី បញ្ជូនទៅចិនបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមើលឃើញថា ការបង្ក្រាបបទល្មើសឆបោកអនឡាញ និងការចាប់ខ្លួនមេបណ្តាញឧក្រិដ្ឋជន ចេន ហ្ស៊ី បញ្ជូនទៅចិន គឺជាសញ្ញាដ៏វិជ្ជមានសម្រាប់វិស័យអចលនទ្រព្យកម្ពុជា។ លោក សន សៀប ប្រៀបប្រដូចការចាប់ខ្លួន ចេន ហ្ស៊ី និងការបំបែកសម្បុកឆបោកអនឡាញទៅនឹងការសម្អាតកករនៅក្នុងពាង៕
Duration:00:13:50
លោក ហង្ស ពុទ្ធា៖ គ.ជ.ប ត្រៀមផែនការ «ខ» ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ
1/21/2026
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសយកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា គ.ជ.ប បានត្រៀមខ្លួនអនុវត្តការងារតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តី តែក៏បានត្រៀមផែនការ «ខ» មួយទៀត ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុ។ ក្នុងន័យនេះ បញ្ហាជាយថាហេតុ ដែលអាចបណ្តាលមកពីការអូសបន្លាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ៕
Duration:00:10:22
លោក ម៉ៃ ទិត្យថារ៉ា៖ អ្នកនយោបាយខ្មែរគ្រប់និន្នាការគួរអានសៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ»
1/15/2026
សៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ» នឹងសម្ពោធជាទម្រង់ភាសាខ្មែរ នៅថ្ងៃអាទិត្យទី១៨មករាខាងមុខ។ សរសេរដោយលោក Gordon Conochie ដែលជាជនជាតិអូស្ត្រាលី សៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ» ឬ «A Tiger Rules the Mountain» បានរំលេចពីទិដ្ឋភាពនយោបាយនៅស្រុកខ្មែរក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ២០១៣។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នាថ្ងៃព្រហស្បតិ៍ទី១៥ ខែមករានេះ លោក ម៉ៃ ទិត្យថារ៉ា ដែលបានចូលរួមប្រែសម្រួលសៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ» ជាភាសាខ្មែរឲ្យដឹងថា សៀវភៅនេះបានបង្ហាញពីតថភាពនយោបាយស្រុកខ្មែរ នៅពេលបក្សប្រឆាំងមួយមានសំឡេងគាំទ្រប្រកៀកប្រកិតទៅនឹងបក្សកាន់អំណាច។ ចំពោះលោក ម៉ៃ ទិត្យថារ៉ា អ្នកនយោបាយខ្មែរគ្រប់និន្នាការគួរតែអានសៀវភៅ«ភ្នំមួយមិនអាចមានខ្លាពីរ»។
Duration:00:10:06
លោក លី ធុជ៖ គ្មានពលរដ្ឋណាម្នាក់រងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះរបស់ថៃក្រោយសង្គ្រាមលើកទី២
1/14/2026
សង្គ្រាមព្រំដែនរវាងកម្ពុជា និងថៃអស់រយៈពេល ២១ថ្ងៃកាលពីខែធ្នូ ឆ្នាំ២០២៥ បានបន្សល់ទុកគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនក្នុងទឹកដីកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានថ្លែងថា អាជ្ញាធរមីន រួមនឹងស្ថាប័នពាក់ព័ន្ធបានចាប់ផ្តើមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមជំរំជនភៀសសឹក ការដាក់សញ្ញាសម្គាល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការវាយតម្លៃលើទីតាំងគ្រាប់មិនទាន់ផ្ទុះ។ លោក លី ធុជ សន្និដ្ឋានថា ការផ្សព្វផ្សាយរបស់អាជ្ញាធរពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះមានប្រសិទ្ធភាព និងថា គ្មានពលរដ្ឋណាម្នាក់បានរងគ្រោះនៅឡើយទេ៕
Duration:00:13:35
លោក ចន ណារិទ្ធ៖ ការងារបន្ទាន់គឺការវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលថៃបានបាញ់បំផ្លាញ
12/31/2025
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយសារការវាយប្រហាររបស់កងទ័ពថៃនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រុមការងារនេះ មានសមាសភាពចម្រុះចំនួន ២៥រូប ក្នុងនោះក៏មានអភិបាលខេត្តជាប់ព្រំដែនទាំង៧ ជាសមាជិក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ថា ការងារអាទិភាពរបស់ក្រុមការងារនេះ គឺវាយតម្លៃពីផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធឯកជន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលបម្រើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋ៕
Duration:00:12:33
លោក គឹម រតនា៖ ថៃបានប្រែក្លាយសង្គ្រាមព្រំដែនទៅជាសង្គ្រាមឈ្លានពានកម្ពុជា
12/24/2025
អស់រយៈពេលជាង ២សប្តាហ៍ហើយ ដែលថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការវាយប្រហារនេះបង្កឲ្យកងទ័ព និងជនស៊ីវិលបាត់បង់ជីវិត និងរងរបួស ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ រួមនឹងជំរុញឲ្យមានជនភៀសសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា (Caritas Cambodia) បានថ្លែងថា អង្គការរបស់លោក កំពុងផ្តល់ជំនួយបន្ទាន់ដល់ជនភៀសសឹកនៅតាមបណ្តាខេត្តចំនួន៧ រួមមានស្បៀង ជំរកបណ្តោះអាសន្ន សម្ភារៈប្រើប្រាស់ ទឹកស្អាត និងផ្តល់ការសិក្សាបណ្តោះអាសន្នដល់កុមារផងដែរ។ នាយកអង្គការមនុស្សធម៌កាតូលិកមួយនេះ បានហៅព្រឹត្តិការណ៍ផ្ទុះអាវុធនេះថា ជាសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។
Duration:00:09:01
កញ្ញា កឹម មនោវិទ្យា៖ បើមានសេរីភាព លោក កឹម សុខា អាចស្នើអន្តរជាតិជួយបញ្ឈប់ទង្វើរបស់ថៃ
12/18/2025
គម្រោងសវនាការសំណុំរឿង លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នាថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៥នេះ ត្រូវបានលើកពេល ដោយមិនកំណត់។ កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា បានទទូចជាថ្មីឲ្យតុលាការពន្លឿនបញ្ចប់សំណុំរឿងនិងទម្លាក់ចោលបទចោទប្រកាន់លើឪពុក គឺលោក កឹម សុខា ពីបទ «ក្បត់ជាតិ»។ កញ្ញា កឹម មនោវិទ្យា ជឿជាក់ថា ប្រសិនបើលោក កឹម សុខា មានសេរីភាព លោកអាចជួយកម្ពុជា ក្នុងការតស៊ូមតិផ្នែកការទូត ដើម្បីឲ្យអន្តរជាតិជួយបញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា៕
Duration:00:12:30
លោកស្រី ឆាយ ស៊ីវលីន៖ កម្ពុជាងាកទៅពង្រឹងវិស័យទេសចរណ៍ជាមួយឡាវ និងវៀតណាម
12/17/2025
ក្រសួងទេសចរណ៍កម្ពុជា និងឡាវបានឯកភាពគ្នាជំរុញការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នាតាមរយៈយុទ្ធនាការ «ប្រទេសពីរ គោលដៅតែមួយ»។ អ្នកជំនាញផ្នែកទេសចរណ៍មើលឃើញថា កម្ពុជាកំពុងងាករកច្រកយុទ្ធសាស្ត្រផ្សេងទៀតក្រៅពីថៃ ដើម្បីពង្រឹងវិស័យទេសចរណ៍ក្នុងអំឡុងពេលដែលខ្លួនកំពុងមានជម្លោះព្រំដែនជាមួយថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានថ្លែងថា ការពង្រឹងវិស័យទេសចរណ៍ជាមួយឡាវ និងវៀតណាម គឺជាយុទ្ធសាស្ត្របត់បែនទៅតាមកាលៈទេសៈ ខណៈយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍រួមគ្នាជាមួយថៃត្រូវបានផ្អាក៕
Duration:00:10:25
លោក វ៉ាត់ ចំរើន៖ អាស៊ានគោរពការសម្រេចរបស់កម្ពុជាក្នុងការដកខ្លួនពីស៊ីហ្គេមនៅថៃ
12/10/2025
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានសម្រេចដកខ្លួនជាផ្លូវការពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្រោយសាច់ញាតិរបស់កីឡាករ កីឡាការិនីសម្តែងនូវការព្រួយបារម្ភពីសុវត្ថិភាព។ ជាការព្រួយបារម្ភ ខណៈកម្ពុជា និងថៃកំពុងប្រយុទ្ធគ្នា ដោយប្រដាប់អាវុធនៅតាមព្រំដែននៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ពីទីក្រុងបាងកកប្រទេសថៃ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានប្រតិភូកីឡាកម្ពុជាបានបញ្ជាក់ថា ក្រៅពីហេតុផលសុវត្ថិភាព អត្តពលិកកម្ពុជាមិនបានរងនូវការគម្រាមកំហែងអ្វីផ្សេងទៀតទេ ខណៈកម្ពុជាបានបំពេញកាតព្វកិច្ចការទូតកីឡា តាមរយៈការចូលរួមកិច្ចប្រជុំនានា និងពិធីបើកកីឡាស៊ីហ្គេមលើកទី៣៣៕
Duration:00:07:06
លោក ធួន ស៊ីណាន៖ ដើម្បីទាក់ទាញទេសចរ កម្ពុជាត្រូវបំបាត់អំពើឆបោកអនឡាញ និងផ្សព្វផ្សាយពីទេសចរណ៍សុវត្ថិភាព
12/3/2025
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ ផ្តល់ការលើកលែងទិដ្ឋាការសាកល្បងចំពោះពលរដ្ឋចិន ដែលធ្វើដំណើរចេញពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅកម្ពុជាចំនួន ១៤ថ្ងៃ។ គម្រោងសាកល្បងមានរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៦ ដោយនៅក្នុងនោះ ជនជាតិចិនគ្រាន់តែបំពេញ E-Arrival Card។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានចាត់ទុកថា គម្រោងសាកល្បង លើកលែងទិដ្ឋាការចំពោះអ្នកទេសចរចិន គឺជាកាដូដ៏ធំ ដែលរដ្ឋាភិបាលផ្តល់ដល់វិស័យទេសចរណ៍។ ប៉ុន្តែ ដើម្បីសម្រេចគោលដៅនេះ លោក ធួន ស៊ីណាន បញ្ជាក់ដែរថា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយបញ្ហាចម្បង ២ចំណុច គឺបំបាត់អំពើឆបោកតាមអនឡាញ និងបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាព៕
Duration:00:13:11