Report-logo

Report

RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Location:

France

Networks:

RFI

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ជម្លោះព្រំដែនខ្មែរ-ថៃ៖ ពលរដ្ឋនៅច្រកប៉ោយប៉ែតប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ក្រោយបន្ថយម៉ោងចេញ-ចូលច្រកព្រំដែន

6/10/2025
ចាប់ពីថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា ខណៈច្រកទ្វារអន្តរជាតិនៅជាប់ខាងកម្ពុជាក៏ថៃដាក់កំហិតម៉ោងចេញ-ចូលផងដែរ។ ការណ៍នេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅតាមច្រកទាំងនោះ ដូចយ៉ាងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ហ៊ុល រស្មី អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ RFI កំពុងស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ជាទីដែលការបើកច្រកទ្វារត្រូវបានប្តូរពីម៉ោង ៦ ទៅម៉ោង ៩ នៅពេលព្រឹក និងបិទនៅម៉ោង ៤រសៀល។ ពោលគឺខុសពីពេលមុនដែលច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានបិទនៅម៉ោង១០យប់។

Duration:00:05:28

Ask host to enable sharing for playback control

អ្នកនេសាទជំរុញឲ្យយុវជនជួយការពារបរិស្ថាន និងស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា

6/10/2025
ប្រជាសហគមន៍ក្នុងតំបន់ឆ្នេរខេត្តកំពត បានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការចូលរួមការពារអភិរក្ស និងស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា។ ទោះប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែប្រជាសហគមន៍នៅតែបន្តសកម្មភាពរបស់ខ្លួន រហូតដល់អាចរក្សាបាននូវដើមកោងកាង និងជីវៈចម្រុះក្នុងសមុទ្រកម្ពុជា។ ក្នុងន័យនេះ ពួកគេចង់ឃើញយុវជនជំនាន់ក្រោយ បន្តចូលរួមការងារការពារបរិស្ថាន ដើម្បីអភិរក្សធនធានក្នុងសមុទ្រឲ្យស្ថិតនៅបានគង់វង្សតទៅទៀត។

Duration:00:10:44

Ask host to enable sharing for playback control

តើអ្វីទៅជាតម្រូវការ និងជម្រើសភាសាបារាំងនៅកម្ពុជា?

6/9/2025
ស្ថិតនៅក្នុងបរិបទនៃការផ្លាស់ប្តូរពិភពលោក បរិបទនៃការប្រកួតប្រជែង តម្រូវការទីផ្សារការងារ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗ ការសិក្សាភាសាបារាំងអាចជាស្ពានចម្លងមួយឆ្ពោះទៅរកវិជ្ជា និងអាជីពសំខាន់ផ្សេងៗទៀត។ ប៉ុន្តែ តើជម្រើសនៃការសិក្សាភាសាបារាំង និងការបន្តកាសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទសបារាំង នៅមានតម្រូវការនិងភាពចាំបាច់យ៉ាងណាសម្រាប់អតីតនិស្សិតកម្ពុជានាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន?

Duration:00:11:35

Ask host to enable sharing for playback control

L’Anarchiste ប្រលោមលោកលើកទី១របស់អ្នកនិពន្ធសុទ្ធ ប៉ូលីនដែលមានកម្រងរូបភាព

6/8/2025
សិល្បករកូនកាត់ខ្មែរបារាំង លោកអ៊ីងភូ សេរ៉ាបានចូលរួមចំណែក គាស់កកាយប្រលោមលោករបស់អ្នកនិពន្ធខ្មែរដ៏ល្បីឈ្មោះ សុទ្ធ ប៉ូលីនឲ្យកើតរស់មានជីវិតឡើងវិញ។ នៅខែមេសាកន្លងទៅ រោងពុម្ពបារាំង La Table Ronde បានសម្រេចបោះពុម្ពផ្សាយ សៀវភៅរឿងប្រលោមលោក L’Anarchiste របស់លោកសុទ្ធប៉ូលីនជាលើកទី៣។ នៅក្នុងការបោះពុម្ពចុងក្រោយ រឿង L’Anarchiste ដែលបង្កប់ដោយខ្លឹមសារនយោបាយ និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មានអមជាលើកទី១ រូបភាពគំនូរស្តែងពីកម្ពុជាទសវត្សរ៍ឆ្នាំ ១៩៦០។

Duration:00:08:37

Ask host to enable sharing for playback control

ទិវាសមុទ្រពិភពលោក៖ ប្រជាសហគមន៍ដាំកូនកោងកាង ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា

6/8/2025
ថ្ងៃទី៨ មិថុនា គឺជាទិវាបុណ្យសមុទ្រពិភពលោក ដែលជាការរំឭកដល់តួនាទីរបស់មហាសមុទ្រនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ អង្គការ Action Aid សហគមន៍មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកម្មវិធីដាំកូនកោងកាងចំនួន ៣ពាន់ដើមនៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដើម្បីស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា។ តាមរយៈយុទ្ធនាការនេះ សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធរំពឹងថានឹងធ្វើឲ្យឆ្នេរសមុទ្ររបស់កម្ពុជាសម្បូរដោយធនធានស្មៅសមុទ្រ ផ្កាថ្ម និងព្រៃកោងកាងដ៏ក្រាស់ឡើងវិញ សម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

Duration:00:07:16

Ask host to enable sharing for playback control

តម្បាញកោះឧកញ៉ាតី កំពុងទទួលបានការគាំទ្រពីភ្ញៀវទេសចរ

6/6/2025
បច្ចុប្បន្នសិប្បកម្មតម្បាញសូត្ររបស់ខ្មែរមិនសូវមានច្រើនទេ ខណៈយុវជនជំនាន់ក្រោយខ្លះក៏មិនស្គាល់មុខរបរមួយនេះផង។ តែនៅលើកោះឧកញ៉ាតី ដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញ សិប្បកម្មតម្បាញសូត្រ កំពុងទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្នកស្រុកបានរៀបចំសិប្បកម្មនេះជាសហគមន៍ ដើម្បីបង្កើតឱកាសរកចំណូលបន្ថែមជួយផ្គត់ផ្គង់ជីវភាពក្រៅពីការងារកសិកម្ម។

Duration:00:07:57

Ask host to enable sharing for playback control

“រលកក្រោយ” ជាស្នាដៃថតរូបបែបសិល្បៈរបស់សាលាទីលាននិម្មិត

6/5/2025
“រលកក្រោយ” ជាឈ្មោះនៃពិព័រណ៌ស្នាដៃថតរូបបែបសិល្បៈ របស់សិស្សនៃសាលាបង្រៀនថតរូបទីលាននិម្មិត។ ពិព័រណ៌នេះបានបង្ហាញនូវរូបថតចំនួន៣២សន្លឹក ដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតាមតំបន់ផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ គ្រូបណ្តុះបណ្តាលថតរូបនៃសាលាបង្រៀនថតរូបទីលាននិម្មិត ចង់ឃើញសិស្សចេញពីសាលារបស់ខ្លួន ថតរូបភាពណា ដែលជាប្រយោជន៍សម្រាប់ការចងចាំ និងជាការទទួលខុសត្រូវសម្រាប់សង្គមជាតិទាំងមូល។

Duration:00:08:35

Ask host to enable sharing for playback control

ខ្មែរកណ្តាលទទួលស្គាល់នូវទុក្ខលំបាក និងទទូចឲ្យវៀតណាមផ្តល់សេរីភាពដល់ពលរដ្ឋខ្មែរក្រោម

6/4/2025
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជាខួបលើកទី៧៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ក្រោយបារាំងបានកាត់ទៅឲ្យវៀតណាម។ នៅព្រឹកថ្ងៃទី៤ មិថុនានេះដែរ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្រោមចំពោះការបាត់បង់សេរីភាព ដែលធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម។ មិនថាពលរដ្ឋខ្មែរកណ្តាល ឬអ្នកនយោបាយ បានទទួលស្គាល់ពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម និងបានទទូចដល់ប្រមុខរដ្ឋាភិបាលកម្ពុជាជួយស្នើទៅភាគីវៀតណាម ឲ្យវៀតណាមជួយយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរក្រោម។

Duration:00:06:54

Ask host to enable sharing for playback control

រិទ្ធី អេមម៉ា៖ កីឡាការិនីប្រដាល់គុនខ្មែរជនជាតិបារាំងតែមានបេះដូងខ្មែរ

6/3/2025
កញ្ញា រិទ្ធី អេមម៉ា ត្រូវបានគេស្គាល់ថាជាកីឡាការនីប្រដាល់គុនខ្មែរដំបូងគេម្នាក់ ជាជនជាតិបារាំង ដែលមានបេះដូងជាខ្មែរ។ ស្រី្តក្លាហានវ័យ ២៤ឆ្នាំរូបនេះ បានចំណាយទាំងពេលវេលានិងថវិកាផ្ទាល់ខ្លួន ព្រមទាំងការតស៊ូជំនះការលំបាក និងគ្រោះថ្នាក់គ្រប់យ៉ាងដើម្បីហាត់រៀនកីឡាគុនខ្មែរអស់ពេលជិតពីរឆ្នាំមកហើយ។ សម្រាប់ រិទ្ធី អេមម៉ា ការតស៊ូនេះគឺធ្វើឡើងដោយក្តីស្រលាញ់ និងចង់ចូលរួមលើកស្ទួយស្មារតីគុនខ្មែរដែលបានបន្សល់ទុកតាំងពីសម័យអង្គរ។

Duration:00:07:50

Ask host to enable sharing for playback control

កឹម កែវសុជាតិ៖ គំនូរផ្សារភ្ជាប់ព្រលឹងវប្បធម៌ខ្មែរដោយការបញ្ចូលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល

6/2/2025
កញ្ញា កឹម កែវសុជាតិ ជាសិល្បករគំនូរសហសម័យមួយរូប ដែលបានប្រើប្រាស់ទេពកោសល្យគូរគំនូរប្លែកពីគំនូរដទៃ។ រូបគំនូរនីមួយៗរបស់និស្សិតបរិញ្ញាបត្រគំនូរវិចិត្រកម្មរូបនេះ គឺតែងបានបញ្ចូលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលនៅក្នុងផ្ទាំងគំនូររបស់ខ្លួន ដោយផ្សារភ្ជាប់រូបគំនូរទាំងនោះឲ្យមានព្រលឹងរស់រវើក​នឹងវប្បធម៌របស់ខ្មែរ។ កញ្ញា កែវ សុជាតិ រៀបរាប់ថា ការបញ្ចូលព្រលឹងទៅក្នុងរូបគំនូរ​ គឺប្រៀបបានជាការដាស់ស្មារតីយុវជនឲ្យរៀនចាប់អារម្មណ៍នូវអ្វីដែលដូនតាបន្សល់ទុកឲ្យ សម្រាប់ជាប្រយោជន៍តទៅអនាគត។

Duration:00:08:13

Ask host to enable sharing for playback control

ទោះជាមានភ្លៀងជោគជាំតែអ្នកភូមិបឹង ជាយក្រុងភ្នំពេញនៅតែបន្តធ្វើពិធីសុំទឹកភ្លៀង

6/1/2025
អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បាននាំតុបតែងខ្លួនប្លែកៗ ដើម្បីប្រារព្ធពិធីបុណ្យដង្ហែអ្នកតាព្រីងក្អែក បំណងសុំទឹកភ្លៀង និងសេចក្តីសុខ ដល់មនុស្សសត្វទាំងឡាយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៥ ។ នេះជាទម្លាប់របស់អ្នកភូមិបឹង ដែលតែងតែធ្វើពិធីបុណ្យសុំទឹកភ្លៀង​តាំងពីដូនតាមក បើទោះបីជា​ឆ្នាំនេះ នៅកម្ពុជា​មានភ្លៀងធ្លាក់យ៉ាងជោគជាំស្ទើរ​គ្រប់​ទីកន្លែង​ក៏ដោយ។អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បាននាំតុបតែងខ្លួនប្លែកៗ ដើម្បីប្រារព្ធពិធីបុណ្យដង្ហែអ្នកតាព្រីងក្អែក បំណងសុំទឹកភ្លៀង និងសេចក្តីសុខ ដល់មនុស្សសត្វទាំងឡាយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៥ ។ នេះជាទម្លាប់របស់អ្នកភូមិបឹង ដែលតែងតែធ្វើពិធីបុណ្យសុំទឹកភ្លៀង​តាំងពីដូនតាមក បើទោះបីជា​ឆ្នាំនេះ នៅកម្ពុជា​មានភ្លៀងធ្លាក់យ៉ាងជោគជាំស្ទើរ​គ្រប់​ទីកន្លែង​ក៏ដោយ។

Duration:00:08:09

Ask host to enable sharing for playback control

អដ្ឋិធាតុទាំង៤៦៤កោដ្ឋដ៏អាថ៍កំបាំងនៅវត្តលង្កាត្រូវបានគេបំភ្លេចចោល

5/31/2025
យ៉ាងហោចណាស់អដ្ឋិធាតុរបស់អ្នកស្លាប់ចំនួន៤៦៤កោដ្ឋត្រូវបានប្រទះឃើញយ៉ាងអាថ៍កំបាំងនៅពីក្រោយរូបសំណាកព្រះពុទ្ធរូបមួយអង្គនៅក្នុងវត្តលង្កា នៅទីក្រុងភ្នំពេញ កាលពី១០ឆ្នាំមុន ។ កោដ្ឋទាំង៤៦៤ដែលមានទាំងសភាពបាក់បែកនិងទ្រុឌទ្រោម រីឯខ្លះទៀតនៅមានសណ្ឋានស្រស់ស្អាតនិងតម្លៃខ្ពស់ផង​នោះ ត្រូវបានគេបំភ្លេចនិងបោះបង់ចោលតាំងពីសម័យកាលមុនសង្គ្រាម ក្នុងសម័យសង្គ្រាមជាពិសេសពេលជម្លៀសចេញពីទីក្រុងភ្នំពេញកាលពី៥០ឆ្នាំមុននិងមកដល់ពេលបច្ចុប្បន្ននេះ។ លោកឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានអះអាងថាកោដ្ឋរបស់អ្នកស្លាប់ទាំង៤៦៤នេះត្រូវបានរកឃើញដោយអាថ៍កំបាំង គ្មានអត្ថសញ្ញាណនិងគ្មានសាច់ញាតិទាល់តែសោះ។

Duration:00:09:54

Ask host to enable sharing for playback control

នៅពេលរឿងសម្ងាត់របស់គ្រួសារខ្មែរ​ត្រូវលាតត្រដាងនៅលើ​ឆាកល្ខោនបារាំង

5/31/2025
នៅចំពោះមុខ​មនុស្សចាស់ ជីដូន ជីតា ឪពុកម្តាយដែល​លាក់កំបាំង មិន​និយាយអ្វីទាក់ទង​នឹង​ប្រវត្តិអតីតកាល​របស់គ្រួសារ​ដែលធ្លាប់ឆ្លងកាត់​សង្រ្គាម​នៅកម្ពុជា កូនចៅជំនាន់ក្រោយ​កើតធំដឹងក្តីនៅប្រទេស​ កើតទុក្ខ មិនសុខចិត្ត។ ក្រោម​ការផ្តួចផ្តើមគំនិត​របស់​សមាគម​ផ្សព្វផ្សាយឈ្មោះ បានមី តារាសំដែង​ដើមកំណើតខ្មែរ​ សាន សូណាឌី​បាន​បង្កើត ដំឡើង​រឿងល្ខោន មួយ​ដែលមាន​ចំណងជើងថា “នៅផ្ទះរបស់​យើង គេ​មិនធ្វើអញ្ចឹងទេ”។ តើ​រឿងនេះ​មានដំណើរសាច់រឿងយ៉ាងដូចម្តេចខ្លះ?

Duration:00:14:23

Ask host to enable sharing for playback control

ស្លឹកងប់ក្លាយជាដំណាំពេញនិយមរបស់អ្នកស្រុកកោះអន្លង់ចិន ខេត្តកណ្តាល

5/30/2025
អ្នកស្រុកកោះអន្លង់ចិន ខេត្តកណ្តាលបាននាំគ្នាដាំដំណាំស្លឹកងប់ស្ទើរតែគ្រប់ផ្ទះ។ តាមអ្នកស្រុក ដំណាំប្រភេទនេះមិនពិបាកថែទាំ តម្លៃលក់លើទីផ្សារក៏ល្អ ហើយតម្រូវការក៏មានច្រើនដែរ។ តែទោះបីជាមិនសូវប្រឈមនឹងបញ្ហាទីផ្សារក៏ដោយក៍អ្នកដាំដំណាំស្លឹកងប់ព្រួយបារម្ភខ្លះដែរនឹងការនាំចូលបន្លែប្រភេទនេះពីប្រទេសវៀតណាម។ ពីកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល សូមលោក អ្នកនាងទស្សនាបទយកការណ៍របស់ សាំ ឧត្តម

Duration:00:09:12

Ask host to enable sharing for playback control

អ្នករត់តាក់ស៊ីបារម្ភពីការធ្លាក់ចំណូលនៅពេលមានការប្តូរអាកាសយានដ្ឋានអន្តរជាតិថ្មី

5/29/2025
តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងត្រូវបិទទ្វារជាស្ថាពរនៅខែកញ្ញា ឆ្នាំ ២០២៥ ដោយដាក់ជំនួសមកវិញនូវអាកាសយានដ្ឋានអន្តរជាតិតេជោ។ អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវនៅព្រលានអន្តរជាតិភ្នំពេញបច្ចុប្បន្នបានលើកឡើងពីក្តីបារម្ភដូចៗគ្នាចំពោះការប្រឈមនឹងការធ្លាក់ចំណូលនៅពេលមានការផ្លាស់ប្តូរអាកាសយានដ្ឋានអន្តរជាតិនេះ។ បារម្ភដោយសារតែអាកាសយានដ្ឋានអន្តរជាតិតេជោមានចម្ងាយឆ្ងាយខ្លាំងពីក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះ ពួកគេក៏ស្នើឲ្យមានការរៀបចំចូលទទួលភ្ញៀវនៅព្រលានអន្តរជាតិថ្មីដែលមានភាពងាយស្រួលដូចនៅព្រលានអន្តរជាតិភ្នំពេញសព្វថ្ងៃ។

Duration:00:06:45

Ask host to enable sharing for playback control

លោក ព្រហ្ម វិចិត្រ ថា ការអប់រំបែបសិល្បៈគំនូរធ្វើឱ្យកុមារ និងយុវជនមានបំណិនជីវិត

5/27/2025
លោក ព្រហ្ម វិចិត្រ ជាវិចិត្រករជើងចាស់ម្នាក់ដែលធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅក្រសួងអប់រំបានរចនារូបគំនូរក្នុងសៀវភៅសិក្សាសង្គម។ អំឡុងពេលជិតចូលនិវត្តន៍ លោកបានបង្កើតអង្គការ “វិចិត្រករខ្មែរដើម្បីកុមារ” ក្នុងគោលដៅបង្រៀនគំនូរដល់កូនៗអ្នកភូមិនៅជាយក្រុងភ្នំពេញ។ សម្រាប់លោក ព្រហ្ម វិចិត្រ ការអប់រំបែបសិល្បៈគំនូរបានធ្វើឱ្យកុមារ និងយុវជនមានបំណិនជីវិត។

Duration:00:08:19

Ask host to enable sharing for playback control

ទឹកស្អាត និងប្រព័ន្ធភ្លើងជាបញ្ហាដែលពលរដ្ឋនៅឃុំកោះកាពិ ខេត្តកោះកុងចង់ឲ្យអាជ្ញាធរដោះស្រាយ

5/26/2025
កោះកាពិជាឃុំមួយដែលលាតសន្ធឹងលើលំហសមុទ្រស្ថិតក្នុងខេត្តកោះកុង។ ពលរដ្ឋរស់នៅក្នុងឃុំមួយនេះអាស្រ័យផលដោយការនេសាទ។ ផ្លូវធ្វើដំណើរទៅកាន់ឃុំកោះកាពិមានភាពងាយស្រួល តែអ្នកស្រុកបានត្អូញត្អែរពីការខ្វះទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់។ ក្នុងន័យនេះ ពួកគេបានទទូចឲ្យអាជ្ញាធរជួយផ្គត់ផ្គង់ទឹកស្អាត និងភ្លើងអគ្គិសនីឲ្យបានគ្រប់គ្រាន់។

Duration:00:08:08

Ask host to enable sharing for playback control

បុណ្យប្រ៉ាយរបស់​អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា​កាន់តែទាក់ទាញ

5/25/2025
ការប្រារព្ធពិធី​បុណ្យប្រ៉ាយរបស់​អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា​បានប្រព្រឹត្តិទៅកាន់តែទាក់ទាញ​កាលពីថ្ងៃ២៤ ខែឧសភា​ ឆ្នាំ២០២៥នេះ ដោយ​មានការចូលរួម​ពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា​ អង្គការ​សង្គម​ស៊ីវិល​ សាធារណជន​​ព្រមទាំង​អ្នកគាំទ្រ​ជាច្រើនរយនាក់​។​ ព្រឹត្តិការណ៍​ដ៏ធំ​ប្រចាំឆ្នាំ​របស់​អ្នកស្រលាញ់ភេទដូចគ្នា ដែលរួមមានទាំងការរត់ប្រណាំង​ ការដើរបង្ហាញម៉ូដ ដំណើរមោទកភាព​ ការប្រកួតរាជនីប្រ៉ាយ​ ព្រមទាំង​ការប្រគុំតន្ត្រីនិង​ឌីជេ​ជាដើម​នេះ​ ​ត្រូវ​បានធ្វើឡើង​ក្នុងគោលបំណងសំខាន់​នៃការអបអរនិងការ​​​លើកកម្ពស់​សមភាព សេចក្តីថ្លៃថ្នូរ​សម្រាប់ទាំងអស់គ្នា និង​លុបបំបាត់ការរើសអ៉ើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា។​

Duration:00:08:25

Ask host to enable sharing for playback control

ពលរដ្ឋរស់នៅឃុំកោះកាពិខេត្តកោះកុងច្នៃសត្វគីធ្វើកាពិដែលមានរសជាតិឆ្ងាញ់

5/23/2025
ខេត្តកោះកុង៖ កាពិត្រូវបានគេផលិតចេញពីសត្វសមុទ្រម៉្យាងមានឈ្មោះ សត្វគី។ ជារៀងរាល់ដើមរដូវវស្សា ពលរដ្ឋរស់នៅតាមឆ្នេរសមុទ្រក្នុងឃុំកោះកាពិ ស្រុកកោះកុង តែងមមាញឹកប្រមូលយកសត្វគីមកធ្វើផ្អកគី ឬហៅ កាពិ។ តាមអ្នកភូមិកោះកាពិ មុខរបរផលិតកាពិធម្មជាតិមួយនេះត្រូវមានចិត្តអំណត់អត់ធន់ ខណៈដែលសត្វគីក្នុងសមុទ្រកំពុងខ្សត់ទៅៗ។

Duration:00:07:30

Ask host to enable sharing for playback control

អាជីវករលក់ដូរបារម្ភពីការបាត់បង់ចំណូល ក្រោយមានព័ត៌មានផ្ទុះកូវីដ១៩ឡើងវិញ

5/23/2025
នៅចំពោះមុខការផ្ទុះឡើងវិញជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទJN.1 នៅក្នុងលោក និងនៅប្រទេសក្បែរខាងកម្ពុជា អាជីវករលក់ដូរបន្លែផ្លែឈើ រួមទាំងអ្នកដឹកជញ្ចូនម្ហូបអាហារផ្តើមប្រុងប្រយ័ត្នដោយរក្សាអនាម័យជាប់ជាប្រចាំដូចជាពាក់ម៉ាស និងលាងដៃនឹងអាល់កុលជាដើម។ តែទន្ទឹមគ្នានេះ ពួកគេក៏បានសម្តែងក្តីបារម្ភជុំវិញមុខរបររកស៊ីរបស់ពួកគេ ប្រសិនបើជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីផ្ទុះឡើងខ្លាំងរហូតគ្រប់គ្រងមិននោះ ខណៈការលក់ដូរសព្វថ្ងៃហាក់មិនសូវកាក់កបរួចស្រេចទៅហើយ។

Duration:00:08:51