Report-logo

Report

RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Location:

France

Networks:

RFI

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes
Ask host to enable sharing for playback control

កូនខ្មែរទាមទារឲ្យ​សាលាក្រុង​ប៉ារីសជួសជុល​ចេតិយទាហាន​ខ្មែរ​ស្លាប់ដើម្បីបារាំង​ក្នុង​សង្រ្គាមលោក

11/10/2025
ចេតិយ ស្តូបរំលឹកវិញ្ញាណក្ខន្ធ​របស់​ទាហាន​បរទេស ក្នុងនោះមួយចំនួន​មកពីកម្ពុជា​កំពុងត្រូវ​គេ​បោះបង់ចោលឲ្យ​​សឹករិចរិល នៅ​សួន​ឧទ្យាន​គ្រប់គ្រង​ដោយ​សាលាក្រុងប៉ារីស។ នេះជា​ការសង្កេត​របស់​សមាគម Fragment Vitae Asia។ នៅថ្ងៃអង្គារ​ទី​១១​វិច្ឆិកានេះ ថ្ងៃ​ដែល​បារាំងរំលឹក​ខួប​លើកទី​១០៧ នៃ​ការបិទបញ្ចប់​សង្រ្គាម​លោកលើកទី​១ ​សមាគម​ប្រមូលផ្តុំ​ដោយ​កូនខ្មែរកើតធំដឹងក្តី​នៅប្រទេស​បារាំងបាន​ដាក់ញត្តិ​​ទាមទារ​ឲ្យចៅហ្វាយក្រុង​ប៉ារីស​យកចិត្ត​ទុកដាក់ ជួសជុល​ចេតិយ​ដែលសាងសង់​ឡើង​កាលពី​៩៨ឆ្នាំមុន​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​ទាហាន​ខ្មែរ​ និង​ឡាវ​ដែល​ស្លាប់​ក្នុង​សមរភូមិ​ក្នុងទឹកដីបារាំង​អំឡុង​សង្រ្គាមលោកលើកទី១។ នៅក្នុង​បទយកការណ៍​នៅថ្ងៃនេះ ឈាង បុប្ផា​បានជួបសម្ភាសន៍ ថ្នាក់ដឹកនាំ​របស់​សមាគមនៅ​សួន​ឧទ្យាន​នៅជាយក្រុង​ប៉ារីស ជាទីដែលមាន​ចេតិយរំលឹក​វីរកងទ័ព​ខ្មែរ​ក្នុង​សង្រ្គាម​លោកលើកទី១។ អ្នកអាច​ចុចតំណភ្ជាប់នេះ​ដើម្បីចូលរួម​នៅក្នុង​ញត្តិតវ៉ា​ទៅសាលាក្រុង​ប៉ារីស៖ https://c.org/5hgjDk4g8w

Duration:00:11:28

Ask host to enable sharing for playback control

ពលរដ្ឋភៀសសឹកចាកចេញពីជំរំសុវត្ថិភាព ក្រោយការចុះហត្ថលេខាសន្តិភាព

11/10/2025
នៅទីបំផុត នៅក្រោយការចុះហត្ថលេខាសន្តិភាព ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវចាកចេញពីមណ្ឌលសុវត្ថិភាព និងវិលត្រឡប់ទៅកាន់ទីលំនៅដ្ឋានវិញរៀងៗខ្លួន។ ការចុះហត្ថលេខាសន្តិភាពនេះធ្វើអោយពលរដ្ឋភៀសសឹកមួយចំនួនធំសប្បាយចិត្ត ប៉ុន្តែក៏មានពលរដ្ឋភៀសសឹកមួយចំនួនតូចផ្សេងទៀត នៅបន្ត ព្រួយបារម្ភចំពោះសុវត្ថិភាព ការបាត់បង់ផ្ទះសម្បែង និងការប្រឈមទៅនឹងបញ្ហាជីវភាពខ្វះខាតជាក់ស្តែង។

Duration:00:11:22

Ask host to enable sharing for playback control

ប្រជានេសាទត្រៀមខ្លួនសម្រាប់ការនេសាទនៅរដូវត្រីត្រូវ

11/9/2025
ទឹកជន់មិនទាន់ស្រក ជាបញ្ហាដែលអ្នកប្រកបរបរនេសាទត្រីកំពុងប្រឈម ហើយមិនអាចចាប់ត្រីបានច្រើនតាមការពេញចិត្តរបស់ពួកគេ។ ប្រជានេសាទនៅកណ្តាលទីក្រុងភ្នំពេញ ហាក់ចម្លែកចិត្ត ដោយសាររាល់ឆ្នាំកន្លងទៅ ទឹកចាប់ផ្តើមស្រកតាំងពីដើមខែវិច្ឆិកានេះមកម្ល៉េះ។ ក៏ប៉ុន្តែមកដល់ពេលនេះ កម្រិតទឹកនៅខ្ពស់គួរសមនៅឡើយ។ ទោះយ៉ាងណាពួកគេបានត្រៀមខ្លួនសម្រាប់ការប្រមូលផលត្រីនៅក្នុងពេលឆាប់ៗខាងមុខនេះ។

Duration:00:04:48

Ask host to enable sharing for playback control

ការ៉ូថ្មភ្នំជញ្ជាំង ក្លាយជាគ្រឿងតុបតែងលម្អផ្ទះយ៉ាងល្អប្រណិត

11/7/2025
សិប្បកម្ម​​កែច្នៃថ្មធ្វើជាគ្រឿងតុបតែងលម្អផ្ទះ គឺ​ជារបរប្រពៃណីដ៏ពេញនិយម​មួយ​របស់ពលរដ្ឋនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សិប្បករអាច​កែច្នៃថ្មភ្នំ​​ទៅជាការ៉ូ ឬគ្រឿងតុបតែងលម្អយ៉ាងល្អប្រណិត​ ព្រោះតែសាច់ថ្មនោះ​អំណោយផលពីធម្មជាតិ ដែល​មើលទៅដូចជាគំនូរ​​ និង​មានសណ្ឋានដូចឈើបេងដ៏មានតម្លៃ​។ បច្ចុប្បន្ននេះ ថ្មភ្នំស្រុកព្រះនេត្រព្រះ ត្រូវបានគេកែច្នៃធ្វើជាការ៉ូក្រាល ឬការ៉ូបិទជញ្ជាំង ដែលមានតម្លៃខ្ពស់។

Duration:00:07:10

Ask host to enable sharing for playback control

កូនខ្មែរប្រមូលគ្នារត់ម៉ារ៉ាតុងនៅប៉ារីស ជាមួយ​មោទនភាពទង់ជាតិកម្ពុជា

11/6/2025
កាលពីថ្ងៃសៅរ៍ទី ២វិច្ឆិកា ប្រជាជនខ្មែរ ដែលមួយចំនួនជាកូនកាត់បារាំងខ្មែរបានចូលរួមគ្នារត់ ក្នុងព្រឹត្តិការណ៍ ម៉ារ៉ាតុង Ekiden de Paris រៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងបារាំង Maif។ ក្រោមគំនិតផ្តួចផ្តើម និងការជំរុញលើកទឹកចិត្តពីលោកស្រី លី ណារី ប្រជាជនខ្មែរបានលើកបង្ហាញទង់ជាតិកម្ពុជានៅ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានៅទីក្រុងប៉ារីស។

Duration:00:11:55

Ask host to enable sharing for playback control

កម្មវិធីប្រណាំងទូកមិត្តភាពខ្នាតតូច ក្នុងខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ

11/6/2025
ទោះបីជាកម្ពុជាបានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ថ្នាក់ជាតិ ដែលត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្តែការប្រារព្ធពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្តមួយចំនួននៅបន្តធ្វើឡើងជាទ្រង់ទ្រាយតូចដើម្បីរក្សាភ្ជាប់វប្បធម៌ និងអរិយធម៌វ័យចំណាស់មួយនេះ។ នៅក្នុងខេត្តសៀមរាប កម្មវិធីនៃការប្រណាំងទូកមិត្តភាពខ្នាតតូចបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

Duration:00:08:46

Ask host to enable sharing for playback control

ពិព័រណ៍ការងារឆ្នាំ២០២៥៖ យុវជនចង់បានការតម្រង់ទិសវិជ្ជាជីវៈ និងឱកាសការងារ

11/3/2025
ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១ និងទី​២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តង់ក្រុមហ៊ុនឯកជនជាច្រើនបានចូលរួមក្នុងពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យុវជនជាច្រើន​បានចាប់អារម្មណ៍ចូលរួមកម្មវិធីមួយនេះ ក្នុងគោលបំណង​ស្វែងរកការងារធ្វើ ទៅតាមក្តីស្រមៃ និងតាម​ជំនាញរបស់ខ្លួន​។ ដើម្បីអាចសម្រេចទៅបាន ពួកគេ​ចង់ឱ្យ​មាន​​សិក្ខាសាលាតម្រង់ទិសសិស្សនិស្សិតនៅ​​តាមសកលវិទ្យាល័យ​​៕

Duration:00:09:35

Ask host to enable sharing for playback control

ល្ខោនពោលស្រីប្រឹងរស់ទាំងត្រដាបត្រដួស

11/1/2025
ល្ខោនពោល​ស្រី គឺជា​ល្ខោន​មួយ​នៃ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែលអ្នកសម្ដែងសុទ្ធតែស្រី។បន្ទាប់ពីឈប់សម្ដែងអស់រយៈពេលជាង ៤០ឆ្នាំ ល្ខោនពោលស្រី ស្ទើរតែគ្មានអ្នកស្គាល់។​មរតកមនុស្សរស់ លោកស្រី គិន យិន និងព្រឹទ្ធាចារ្យលោកស្រី ជា មុត បានលះបង់កម្លាំងកាយចិត្តស្ទើរតែពេញមួយជីវិត ដើម្បីអភិរក្ស និងផ្ទេរចំណេះដឹងល្ខោនពោលស្រីដល់យុវជនជំនាន់ក្រោយ៕

Duration:00:11:02

Ask host to enable sharing for playback control

លោក យ៉ូន មុនដែត៖ អ្នកចម្រៀងរ៉េបតំណាងសំឡេងជនជាតិដើមភាគតិចដំបូងគេ

11/1/2025
នៅក្នុងវ័យ២៧ឆ្នាំ សិល្បករ យ៉ូន មុនដែត គឺជាអ្នកចម្រៀងរ៉េប ជនជាតិព្រៅ ដំបូងគេម្នាក់ ដែលតំណាងឲ្យសំឡេងជនជាតិដើមភាគតិចនៅកម្ពុជា។ សិល្បកររូបនេះបានចាប់អារម្មណ៍ទៅលើការផលិតនិងការតែងនិពន្ធបទភ្លេង និងបទចម្រៀងដែលមានទំនាក់ទំនងនឹងជនជាតិដើមភាគតិច ជាពិសេសនៅក្នុងសម័យទំនើបនេះ ក្នុងគោលបំណងនៃការអភិរក្សភាសា និងអត្តសញ្ញាណជនជាតិដើមភាគតិចកុំឲ្យបាត់បង់ ហើយក៏ដើម្បីផ្សព្វផ្សាយទៅដល់ពិភពលោកឲ្យស្គាល់ពីជនជាតិដើមភាគតិចតាមរយៈវិស័យសិល្បៈផងដែរ។

Duration:00:08:52

Ask host to enable sharing for playback control

នៅពេល​មនុស្សជំនាន់ក្រោយស្នងបន្តវេន​ចលនា​តស៊ូនៅក្រៅប្រទេស

10/31/2025
កាលពីថ្ងៃសៅរ៍កន្លងទៅ លោកសមរង្ស៊ី​បាន​ប្រកាស​បង្កើត​ជាផ្លូវការ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា។ ក្នុង​ចំណោម​មនុស្ស​ប្រមាណ​៥០០នាក់​ដែលមានវត្តមាន​នៅក្នុង​សាលប្រជុំ​រៀបចំ​ក្នុងទីក្រុង​ប៉ារីស​ មាន​អ្នកចូលរួម​ជិត​១០០នាក់​ដែលបានធ្វើដំណើរ​មកពីបរទេស ដូចជា ស៊ុយអែត ស្វ៊ីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ ជប៉ុន និង​កូរ៉េខាងត្បូង។ នៅមុនធ្វើដំណើរ​ត្រលប់ទៅប្រទេស​ដែលខ្លួនរស់នៅ ក្រុមប្រតិភូខ្មែរ​ដែលមួយចំនួន​ជា​សមាជិក​របស់​រដ្ឋាភិបាល​ក្រៅប្រទេស​បាន​ធ្វើដំណើរ​ទៅ​ធ្វើទស្សនកិច្ច​នៅ​វត្ត​ពោធិ៍វង្ស ជាយក្រុង​ប៉ារីស។ តើអ្នកចូលរួម​ក្នុង​រដ្ឋាភិបាល​កម្ពុជាឯករាជ្យ​២៣​តុលា​ជាអ្នកណា ហើយហេតុអ្វីបាន​ជាពួកគេ​ទាំងនោះ​សម្រេចចិត្ត​ចូលរួម​ក្នុង​រដ្ឋាភិបាលក្រៅប្រទេស? យើងស្តាប់​បទយកការណ៍​របស់​ឈាង បុប្ផាដែល​​បានទៅជួបសម្ភាសន៍នៅ​វត្ត​ពោធិវង្ស។

Duration:00:14:59

Ask host to enable sharing for playback control

ពលរដ្ឋតំបន់អង្គរមិនដាច់ចិត្តផ្លាស់ប្តូរទីលំនៅ តែក៏មិនជំទាស់នឹងសំណើអាជ្ញាធរដែរ

10/31/2025
ពលរដ្ឋរស់នៅក្នុងតំបន់អង្គរជាច្រើនគ្រួសារនៅពុំទាន់ទទួលយកការដោះដូរដីដោយស្ម័គ្រចិត្ត ដែលអាជ្ញាធរបានរៀបចំឲ្យនៅឡើយទេ។ ការមិនដាច់ចិត្តរើទៅទីតាំងថ្មីដោយពួកគេយល់ថា ទីតាំងបច្ចុប្បន្នអាចឱ្យពួកគេប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរ បើធៀបនឹងតំបន់រុនតាឯកដែលអាជ្ញាធរផ្តល់ជូន។ ពលរដ្ឋមិនព្រមចាកចេញមើលឃើញថា តំបន់រុនតាឯកគ្មានដង្ហើមសេដ្ឋកិច្ចទេ។ តែទន្ទឹមគ្នានេះ ពួកគេក៏មិនហ៊ានជំទាស់នឹងសំណើរបស់អាជ្ញាធរក្នុងការរុះរើផ្ទះ ដោយត្រឹមហ៊ានលើកពីកង្វល់ផ្លូវច្បាប់។

Duration:00:11:09

Ask host to enable sharing for playback control

ក្រដាសកាសែតត្រូវបានសិប្បកម្ម«ចាយ៉ាវ អាត» កែច្នៃជាចម្លាក់សិល្បៈខ្មែរ

10/30/2025
«ចាយ៉ាវ អាត» ជាសិប្បកម្មមួយដែលប្រើក្រដាសកាសែតដើម្បីកែច្នៃជារូបចម្លាក់បុរាណ និងសម័យយ៉ាងស្រស់ស្អាតសម្រាប់តាំងលម្អ។ លោក ស៊ាប រតនៈ ម្ចាស់សិប្បកម្ម «ចាយ៉ាវ អាត» បានចាប់ផ្តើមសិប្បកម្មមួយនេះនៅឆ្នាំ២០១៧ ដោយបានប្រើក្រដាសកាសែតដែលគេបោះចោល។ សម្រាប់លោក ស៊ាប រតនៈ ការប្រើក្រដាសកាសែតធ្វើជារូបចម្លាក់មិនត្រឹមតែជាការការពារបរិស្ថានប៉ុណ្ណោះទេ តែវាក៏បានចូលរួមជួយរក្សាទម្រង់ចម្លាក់សិល្បៈខ្មែរ និងផ្សព្វផ្សាយទៅកាន់បរទេសដែរ។

Duration:00:05:01

Ask host to enable sharing for playback control

ក្រុមនិស្សិតកែច្នៃសំរាមបា្លស្ទីកដើម្បីផ្សព្វផ្សាយពីការបំពុលបរិស្ថាន

10/28/2025
សំណល់ប្លាស្ទីកដែលបង្កឲ្យមានសារធាតុគីមីពុលនៅក្នុងបរិស្ថាន នៅតែជាក្តីកង្វល់មួយដ៏ធំនៅឡើយ សម្រាប់ជីវិតសត្វ រុក្ខជាតិ និងសុខភាពមនុស្ស។ ប៉ុន្តែរហូតមកដល់ពេលសព្វថ្ងៃនេះ ការប្រើប្រាស់ប្លាស្ទីកនៅក្នុងជីវភាពប្រចាំថ្ងៃ នៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ។ ដោយសារមើលឃើញនូវហានិភ័យមួយនេះសម្រាប់ថ្ងៃអនាគត និស្សិតជំនាន់ក្រោយមួយក្រុមបានផ្តួចផ្តើមបង្កើតកម្មវិធីផ្សព្វផ្សាយ និងកែច្នៃសំរាមប្លាស្ទីក ដើម្បីបង្កើនការយល់ដឹង និងការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទីក ទៅដល់យុវជននិងប្រជាពលរដ្ឋផ្សេងៗទៀត៕

Duration:00:09:53

Ask host to enable sharing for playback control

ការហាមនាំចូលបន្លែពីថៃ៖កសិករលក់បន្លែក្នុងស្រុកបានថ្លៃ ប៉ុន្តែប្រឈមនឹងតម្លៃជីថ្នាំ

10/27/2025
ស្របពេលច្រកទ្វារព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើទាំងអស់ពីប្រទេសថៃ កសិករនៅខេត្តបន្ទាយមានជ័យ រីករាយនឹងការប្រមូលផលបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យបានល្អប្រសើរជាងមុន។ តម្លៃលក់បានថ្លៃជាងមុន។ កសិករយល់ឃើញថា ការបន្តបិទព្រំដែន មិនឲ្យមានទំនិញថៃក្នុងទីផ្សារកម្ពុជា ជាឱកាសដ៏ល្អបំផុតសម្រាប់ពង្រីកផ្ទៃដីដាំដុះបន្លែ ដើម្បីបំពេញតម្រូវការក្នុងស្រុកជំនួសឲ្យការនាំចូល។ ប៉ុន្តែ ទន្ទឹមគ្នានេះ កសិករក៏បារម្ភអំពីគុណភាពជី និងតម្លៃជី កសិកម្មនៅលើទីផ្សារ ដែលបានហក់ឡើងខ្ពស់ និងបានគំរាមកំហែងដល់ប្រាក់ចំណេញរបស់កសិករ។

Duration:00:09:31

Ask host to enable sharing for playback control

អ្នកលក់ដូរមុខតំបន់អង្គរត្អូញត្អែរថា ការរកស៊ីកាន់តែស្ងាត់ ព្រោះខ្សត់ទេសចរ

10/26/2025
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីវករលក់ដូរនៅមុខតំបន់អង្គរតែងតែជួបប្រទះវិបត្តិខ្សត់ភ្ញៀវទេសចរ ហើយបញ្ហានេះកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតនៅពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។ អាជីវករម្នាក់ៗអះអាងថា តំបន់សៀមរាបសម្បូរភ្ញៀវទេសចរតែអំឡុងពេលមានបុណ្យជាតិធំៗតែប៉ុណ្ណោះ តែសម្រាប់ថ្ងៃធម្មតា កម្រមានភ្ញៀវទេសចរដើរលេងកម្សាន្តណាស់។

Duration:00:08:09

Ask host to enable sharing for playback control

កម្ពុជាចង់ក្លាយជាអធិរាជ គ្រាប់ស្វាយចន្ទី និងម្រេច លើទីផ្សារពិភពលោក

10/25/2025
កាលពីថ្ងៃទី ២៣-២៤ ខែតុលា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាជាលើកដំបូងក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាព អឺរ៉ុប ២០២៥»។ វេទិកាដែលជាការសហការ រៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងសហព័ន្ធសាធារណរដ្ឋអាល្លឺម៉ង់នៅកម្ពុជា មានអ្នកចូលរួម ចំនួនជាង៣០០នាក់ ដែលរួមមានទាំងអ្នកផលិតគ្រាប់ស្វាយចន្ទី និងម្រេច អ្នកនាំចេញ អ្នកបញ្ញាទិញ ក៏ដូចជា វិនិយោគគិនជាតិ និងអន្តរជាតិមកពីគ្រប់ប្រទេស។ គោលបំណងសំខាន់នៃការរៀបចំវេទិកានេះ គឺជំរុញ និងបង្កើនការផលិត ហើយនិងការនាំចេញគ្រាប់ស្វាយចន្ទី និងម្រេចទៅផ្គត់ផ្គង់នៅទីផ្សារអន្តរជាតិឲ្យបានឈានមុខគេនាពេលខាងមុខ ពោលគឺ ប្រទេសកម្ពុជាចង់ក្លាយជា «អធិរាជ នៃគ្រាប់ស្វាយចន្ទី និងម្រេច» នៅលើទីផ្សារសកលលោក។

Duration:00:10:36

Ask host to enable sharing for playback control

កូនខ្មែរនៅបារាំង​ស្លុតចិត្ត និង​ស្រាក់ដៃគ្នាជួយជនភៀសសឹកខ្មែរនៅព្រំដែន​ខ្មែរថៃ

10/24/2025
យុវជនកូនខ្មែរនៅបារាំងមួយក្រុមបាននាំយកខ្សែវីដេអូថតបាននៅជំរំភៀសសឹកក្នុងប្រទេសកម្ពុជាមកចាក់បញ្ចាំងជូនទស្សនិកជនបារាំង និងខ្មែរ​ នៅរោងល្ខោន Jacques Prévert​ក្នុងទីក្រុង Aulnay sous bois។ ខ្សែភាពយន្តឯកសារខ្លីរយៈពេលជាង៣០នាទីថតដោយឈាង រ៉េមី និយាយពីជំរំជនភៀសសឹកនៅវត្តពោធិ៍ ៥ពាន់ដើមក្នុងខេត្តព្រះវិហារ។ នៅទីនោះ រ៉េមី រួមជាមួយថោង តារាបាននាំយកជំនួយស្បៀង កន្ទេលទៅចែកជូនប្រជាជនដែលបោះតង់ជ្រកបណ្តោះអាសន្ន នៅក្រោយរត់គេចចេញពីសង្រ្គាមប្រយុទ្ធគ្នានៅព្រំដែនខ្មែរថៃ កាលពីខែ កក្កដាកន្លងទៅ។

Duration:00:13:00

Ask host to enable sharing for playback control

ពលរដ្ឋរស់នៅជិតផ្លូវរថភ្លើងបន្តស្នើសុំអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិដីធ្លី

10/24/2025
ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង បន្តទទូចឲ្យសាលារាជធានីភ្នំពេញអន្តរាគមន៍ចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគេ។ ការលើកឡើងរបស់ប្រជាពលរដ្ឋទាំងនោះ ក៏ដោយសារតែការរស់នៅរបស់ពួកគេជាង ៣០ឆ្នាំមកនេះ គឺបន្តរស់ដោយភ័យខ្លាចបាត់បង់ផ្ទះសម្បែង ខណៈដែលពួកគេគ្មានបណ្ណកាន់កាប់ដីធ្លីរបស់ខ្លួនដោយស្របច្បាប់។ យ៉ាងណាមិញ សាលារាជធានីភ្នំពេញតាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ថា អាជ្ញាធរមិនអាចចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋទាំងនោះ បានទេ ព្រោះថាទីតាំងដែលពួកគេរស់នៅ ជាទីតាំងត្រូវអភិវឌ្ឍន៍ក្នុងពេលអនាគត។

Duration:00:08:33

Ask host to enable sharing for playback control

សិល្បៈចម្លាក់ថ្មភ្នំជញ្ជាំងរបស់អ្នកស្រុកព្រះនេត្រព្រះនៅតែពេញនិយម

10/23/2025
សិប្បកម្មចម្លាក់ថ្មរបស់អ្នកភូមិភ្នំជញ្ជាំងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរ សម្រាប់ជាវរូបចម្លាក់ព្រះពុទ្ធបដិមាធំៗដាក់តាមវត្តអារាម។ ជាជាងចម្លាក់ថ្ម តាំងពីអាយុ ១៤ឆ្នាំ លោក សាន សារ៉ូ លើកឡើងថា សិប្បកម្មចម្លាក់ថ្មភ្នំនេះមិនមែនត្រឹមតែអាចផ្តល់ប្រាក់ចំណូលឱ្យលោកនោះទេ តែវាជារបរពិសេស ដែលបន្សល់ទុកពីដូនតារាប់រយឆ្នាំ និងធ្វើឲ្យលោកក្លាយជាអ្នកបន្តវេនស្នាដៃចម្លាក់ថ្មទាំងនោះ។

Duration:00:08:31

Ask host to enable sharing for playback control

ពលរដ្ឋបន្តដាំដំណាំទាំងព្រួយបារម្ភ ខណៈគម្រោងព្រែកជីកនៅមិនទាន់ចាប់ផ្តើម

10/21/2025
ខណៈការដ្ឋានរបស់គម្រោងព្រែកជីកហ្វូណនតេជោនៅមិនទាន់ដំណើរការ ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាន​​បន្តបង្កបង្កើនផលលើដីស្រែចម្ការរបស់ពួកគេទាំងប្រថុយប្រថាន។ ការណ៍នេះក៏បានធ្វើឲ្យពួកគេមានទាំង​ក្តីព្រួយបារម្ភផង និងក្តីរំពឹងផង​ថានឹងអាច​​ទទួលបានសំណងសមរម្យសម្រាប់ការចាកចេញទៅរស់នៅលើទីតាំងថ្មី។ ទីតាំងថ្មី ដែលអាចប្រកបរបរដាំដុះចិញ្ចឹមជីវភាពដូចកន្លែងរស់នៅនាពេលបច្ចុប្បន្ន។

Duration:00:07:03