
Report
RFI
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Location:
France
Genres:
News & Politics Podcasts
Networks:
RFI
Description:
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Language:
Khmer
Episodes
ឌីជេ យ៉ូយ៉ូ៖ ស្រុកខ្មែរគឺជាផ្ទះទីពីររបស់ខ្ញុំ
4/25/2026
ឌីជេ យ៉ូយ៉ូ ដែលមានឈ្មោះពិតហៅថា Matthias គឺជាយុវជនជនជាតិបារាំងម្នាក់ ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាតាំងពីអាយុ ១៨ឆ្នាំ។ ជាអ្នកស្រលាញ់ចូលចិត្តវប្បធម៌ ប្រពៃណី ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ យ៉ូយ៉ូ បានសម្រេចចិត្តបោះបង់អាជីព និងការសិក្សារបស់ខ្លួននៅប្រទេសបារាំង មករស់នៅដោយមានសេចក្តីសុខ ជាមនុស្សសាមញ្ញម្នាក់នៅកម្ពុជា។ ហែលឆ្លងនឹងជីវិតជាកម្មករសំណង់តាំងពីវ័យក្មេង យ៉ូយ៉ូ បានហាត់រៀននិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ មុននឹងរូបគេឈានចាប់យកអាជីពជាតារាឌីជេ និងក្លាយជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គម ព្រមទាំងជាតារាបង្ហាញម៉ូតម្នាក់ផងដែរ។ រយៈពេលជាង ៦ឆ្នាំនៃការរស់នៅក្នុងប្រទេសកម្ពុជា ឌីជេយ៉ូយ៉ូ នៅតែស្រលាញ់ចូលចិត្តប្រជាជនខ្មែរ និងចាត់ទុកស្រុកខ្មែរគឺជាផ្ទះទីពីររបស់ខ្លួន៕
Duration:00:06:52
កសិករស្រុកស្អាងសម្រេចបន្ថយផ្ទៃដីដាំដុះបន្លែ អំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ
4/23/2026
ប្រេងឥន្ធនៈ និងជីកសិកម្មបន្តឡើងថ្លៃ រហូតធ្វើឲ្យកសិករដាំបន្លែមួយចំនួន នៅស្រុកស្អាង ខេត្តកណ្ដាល បង្ខំចិត្តបន្ថយផ្ទៃដីដាំដុះ ចំណែកខ្លះទៀតទុកដីទំនេរចោលមួយរយៈ។ នៅចំពោះមុខវិបត្តិប្រេង និងជីកសិកម្មឡើងថ្លៃ ក្រសួងកសិកម្មបានអះអាងថា ស្ថានភាពដែលកំពុងកើតមាន នាពេលនេះ នឹងមិនប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់បន្លែក្នុងស្រុកឡើយ។ មិនប៉ះពាល់ ដ្បិតថា កម្ពុជាមានការកើនឡើងនៃការដាំដុះ ក្នុងផ្ទះសំណាញ់ ដែលអាចផ្គត់ផ្គង់បន្លែបានពេញមួយឆ្នាំ៕
Duration:00:07:51
ខួប១០ឆ្នាំនៃមរណភាព៖កវី ម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿនបានទទួលរូបសំណាកដូចក្តីប្រាថ្នា
4/21/2026
ថ្ងៃទី១៧ មេសា ឆ្នាំ២០២៦ គឺជាខួបមរណភាព១០ឆ្នាំ របស់សិល្បករកវីនិពន្ធកម្ពុជាម្នាក់គឺ លោក គង្គ ប៊ុនឈឿន។ លោក គង្គ ប៊ុនឈឿន មិនត្រឹមតែជាកវីនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះម្នាក់ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមពិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកវីនិពន្ធបទភ្លេង និពន្ធបទចម្រៀងនិងខ្សែភាពយន្តដ៏ល្បីឈ្មោះផងដែរ ក្នុងយុគសម័យមាសនៃបទចម្រៀងនិងខ្សែភាពយន្តខ្មែរនា ទសវត្សរ៍ទី៦០ និង៧០។ បទចម្រៀងនិងស្នាដៃនិពន្ធរបស់លោក គង្គ ប៊ុនឈឿន ជាច្រើនត្រូវបានច្រៀងដោយអធិរាជសំឡេងមាសលោកស៊ិន ស៊ីសាមុត និងអ្នកចម្រៀងល្បីៗផ្សេងទៀតដូចជាលោកស្រីរស់ សេរីសុទ្ធា។ សម្រាប់ខួប១០ឆ្នាំនៃមរណភាពរបស់លោកគង្គ ប៊ុនឈឿន រូបសំណាករបស់កវីម្ចាស់ស្ទឹងសង្កែរូបនេះ ក៏ត្រូវបានឆ្លាក់ជាលើកដំបូងនិងដំឡើងនៅក្បែររូបសំណាកអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត តាមដងស្ទឹងសង្កែក្នុងខេត្តបាត់ដំបង តាមបណ្តាំនិងបំណងប្រាថ្នាចុងក្រោយរបស់លោក ហើយភាពយន្តឯកសារអំពីស្នាដៃនិងជីវិតចុងក្រោយរបស់លោកក៏ត្រូវបានបង្ហោះនៅតាមបណ្តាញសង្គមដោយក្រុមគ្រួសាររបស់លោកផងដែរ៕
Duration:00:09:51
អាកាសធាតុក្ដៅហួតហែងគំរាមកំហែង ការដាំស្ដារគម្របព្រៃលិចទឹកឡើងវិញ
4/20/2026
ការដាំស្ដារព្រៃលិចទឹកឡើងវិញលើផ្ទៃដីព្រៃលិចទឹករេចរឹលដោយភ្លើងឆេះព្រៃ នៅសហគមន៍នេសាទអូរតាប្រុក ខេត្តពោធិ៍សាត់ ជារឿងដ៏សំខាន់ ដើម្បីពង្រឹងប្រព័ន្ធការពារធនធានជីវៈចម្រុះ នៅតំបន់ដីសើមនៃបឹងទន្លេសាប។ តែប្រជានេសាទសហគមន៍អូរតាប្រុកបានមើលឃើញថា ការស្ដារព្រៃលិចទឹកមិនងាយស្រួលទេ ហើយលទ្ធផលក៏មិនដូចការរំពឹងទុកដែរ។ កូនឈើដាំថ្មីៗ ងាយងាប់ច្រើនជាងរស់ ក៏ព្រោះតែបញ្ហាអាកាសធាតុក្ដៅហួតហែង ភ្លើងឆេះព្រៃ និងកង្វះការថែទាំជាដើម៕
Duration:00:07:49
ការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណក្នុងពិធីនគរសង្ក្រាន្តទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិច្រើនកុះករ
4/18/2026
ប្រទេសកម្ពុជាធ្លាប់មានក្បាច់គុន និងយុទ្ធគុនចម្រុះខ្មែរបុរាណដ៏ខ្លាំងពូកែ និងល្បីល្បាញដែលជាមរតកនៃការការពារខ្លួន និងការពារប្រជាជាតិតាំងពីសម័យបុរាណកាល មុនអាណាចក្រនៃសម័យអង្គរទៅទៀត។ ជាក់ស្តែង ក្បាច់គុន និងយុទ្ធគុនខ្មែរបុរាណដ៏សម្បូរបែបត្រូវបានចារឆ្លាក់នៅលើប្រាង្គប្រាសាទនានានៃសម័យអង្គរដែលបន្តរក្សា និងបន្សល់ទុករហូតមកដល់សម័យបច្ចុប្បន្ននេះ។ នៅក្នុងការប្រារព្ធព្រឹត្តិការណ៍នគរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ ការសម្តែង យុទ្ធគុនចម្រុះខ្មែរបុរាណរបស់យុវជនខ្មែរជំនាន់ក្រោយបានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលទស្សនា ទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
Duration:00:09:58
អ្នករួចជីវិតពីសម័យខ្មែរក្រហមរម្លឹកពីសោកនាដកម្មក្នុងមន្ទីរឃុំឃាំង ម១៣ ខេត្តកំពង់ស្ពឺ
4/16/2026
មានមនុស្សរាប់រយនាក់បានស្លាប់នៅក្រោមការធ្វើទារុណកម្មនៅក្នុងមន្ទីរសន្តិសុខភូមិភាគពិសេស ម-១៣ ក្នុងខេត្តកំពង់ស្ពឺ ដែលគ្រប់គ្រងដោយ កាំង ហ្គេចអ៊េវ ហៅ ឌុច ចន្លោះឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៥។ អ្នកដែលរួចរស់ជីវិតពីមន្ទីរ ម១៣ មានតែ ១០នាក់ប៉ុណ្ណោះ។ លោក ស អូន (ឬលោក ភឿង អូន) អ្នករួចជីវិតម្នាក់ពី ម១៣ បានរម្លឹកពីការចាប់ខ្លួន នៅឃុំអមលាំង ការធ្វើទារុណកម្មសួរចម្លើយ និងស្ថានភាពអ្នកទោសនៅ ម១៣៕
Duration:00:09:09
បុណ្យចូលឆ្នាំខ្មែរ៖ ពលរដ្ឋបន្តប្រពៃណីពូនភ្នំខ្សាច់ ខណៈប្រទេសជាតិកំពុងមានជម្លោះព្រំដែន
4/15/2026
ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦នេះ ជាថ្ងៃចូលឆ្នាំថ្ងៃទី២ វារៈវ័នបត។ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនាព្រឹកនេះបានរៀបចំពិធីពិធីវេរចង្ហាន់ប្រគេនព្រះសង្ឃ និងពូនភ្នំខ្សាច់ដែលជាពិធីតាមបែបសាសនា។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI ពលរដ្ឋមួយចំនួនយល់ថា ពិធីពូនភ្នំខ្សាច់មានអត្ថន័យសំខាន់សម្រាប់វប្បធម៌ប្រពៃណីខ្មែរដែលបានផ្សាភ្ជាប់ការបួងសួងសុំសេចក្តីសុខនៅក្នុងឆ្នាំថ្មី។ ទន្ទឹមនេះ ពលរដ្ឋក៏បានកត់សម្គាល់ដែរថា ការរៀបចំកម្មវិធីអបអរបុណ្យចូលឆ្នាំថ្មីនាឆ្នាំនេះខុសប្លែកពីឆ្នាំមួយដង ដោយសារតែប្រទេសជាតិកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។
Duration:00:05:30
ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្សកំពុងក្លាយជាសារមន្ទីរវប្បធម៌ផ្នែកព្រះពុទ្ធសាសនាបន្ទាប់ពីការជួសជុល
4/14/2026
បន្ទាប់ពីការបិទបញ្ចប់ការជួសជុលជាថ្មីម្តងទៀតកាលពីចុងឆ្នាំ២០២៥ ព្រះវិហារនិងព្រះពុទ្ធអដ្ឋរស្សនៅលើកំពូលភ្នំអដ្ឋរស្ស ឬភ្នំឧត្តុង្គ ឬភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល បានបើកទ្វារជាលើកដំបូងឲ្យសាធារណជនចូលទស្សនា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្ស ដែលធ្លាប់ជាទីកន្លែងសក្ការបូជាដ៏សំខាន់ សម្រាប់ព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រខ្មែរ នឹងក្លាយទៅជាសារមន្ទីរវប្បធម៌ផ្នែកព្រះពុទ្ធសាសនា នាពេលខាងមុខ សម្រាប់ការសិក្សាស្រាវជ្រាវ។ ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្ស ក៏ជាទីកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលរក្សាទុកនូវស្នាដៃសិល្បៈខ្មែរតាំងពីសម័យកណ្តាល និងរចនាបថសម័យអង្គរផងដែរ។
Duration:00:09:14
ពិព័រណ៍ផលិតផលខ្មែរ៖ អាជីវករកាន់តែមោទនភាពក្នុងការតាំងបង្ហាញផលិតផលថ្មីៗរបស់ខ្លួន
4/11/2026
ជាថ្មីម្តងទៀត ពិព័រណ៍ផលិតផលខ្មែរត្រូវបានរៀបចំធ្វើឡើងនៅក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមរបស់អាជីវករប្រមាណជា ៣០០ស្តង់។ ការរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរជាលើកទីបី ដើម្បីការលើកកម្ពស់ផលិតផលជាតិខ្មែរ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ ទំនោរ និងសន្ទុះនៃការគាំទ្រនិងលើកកម្ពស់ផលិតផលខ្មែរ ជាពិសេសនៅក្រោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ កាន់តែជំរុញចិត្តអាជីវករខ្មែរអោយកាន់តែមានមោទនភាពចំពោះការផលិតនូវផលិតផលច្នៃប្រឌិតថ្មីៗរបស់ខ្មែរ ជំនួសការនាំចូលផលិតផលមកពីក្រៅប្រទេស។
Duration:00:08:27
កម្ពុជាទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ «នគរសង្រ្កាន្ត» ឆ្នាំ២០២៦
4/7/2026
ព្រឹត្តិការណ៍នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ពោលគឺពិធីបុណ្យប្រចាំឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ និងបន្តរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ទីតាំងចំនួន៥កន្លែង ក្នុងរាជធានីភ្នំពេញ កំពុងស្ថិតក្នុងភាពមមាញឹកខ្លាំង ព្រោះមានការរៀបចំសកម្មភាពនានាដើម្បីត្រៀមខ្លួនបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីនៃ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ នគរសង្ក្រាន្ត ដែលនឹងធ្វើឡើងកាន់តែអធិកអធមនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមទីតាំងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ដំណើរនៃការរៀបចំតុបតែងលម្អនៅតាមតំបន់នីមួយៗ កំពុងធ្វើឱ្យសាធារណជនខ្មែរ ក៏ដូចជាបរទេសមួយចំនួនចាប់ផ្តើមមានក្តីរំភើបទន្ទឹងរង់ចាំការមកដល់នៃព្រឹត្តិការណ៍ដ៏ពិសេសប្រចាំឆ្នាំ២០២៦ នាពេលខាងមុខនេះ៕
Duration:00:08:21
ការប្រណាំងរទេះសាឡីគោលឿនជាការអភិរក្សទម្លាប់ខ្មែរបុរាណមួយបែបនៅខេត្តកំពង់ស្ពឺ
4/6/2026
កាលពីថ្ងៃទី០៥ មេសា ឆ្នាំ២០២៦ អាជ្ញាធរ និងប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនចំនួន៨០នឹម។ ក្នុងនោះគោនឹមតូចមានចំនួន៥០នឹម និងគោនឹមធំចំនួន៣០នឹម។ វត្ថុបំណងដ៏សំខាន់នៃកម្មវិធីនេះ គឺដើម្បីជួយអភិរក្ស និងថែរក្សាឲ្យបានគង់វង្សនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿនរបស់ប្រជាជននៃខេត្តកំពង់ស្ពឺ។ គណៈកម្មការរៀបចំការប្រណាំងគោលឿនបានឱ្យដឹងថា ការប្រណាំងរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ មានលក្ខណៈខុសគ្នាពីខេត្តដទៃ។ ខុសគ្នានៅត្រង់ថា ខេត្តកំពង់ស្ពឺប្រណាំងគោដើរ មិនមែនប្រណាំងដោយបំបោលគោឱ្យរត់លឿនោះទេ៕
Duration:00:08:14
ដំណើររស់ឡើងវិញ នៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភ្ជាប់ចំណងរវាងជនជាតិខ្មែរ និងបុព្វបុរសសម័យបុរាណ
4/4/2026
ប្រតិមាព្រះសិវៈរាំ កម្ពស់ ៥ ម៉ែត្រ មកពីប្រាសាទក្រហម នៅតំបន់កោះកេរ ចាប់មានជីវិតជាថ្មី បន្ទាប់ពីក្រុមអ្នកជំនាញខ្មែរ និង បារាំង បានជួសជុល និង ផ្គុំឡើងវិញ បានដោយជោគជ័យ ។ នៅក្នុងសតវត្សរ៍ទី១៤ នៃគ្រិស្តសករាជ ប្រតិមាដ៏ធំមហិមានេះ បានដួលរលំបាក់បែកជាច្រើនបំណែក ។ ក្រោយមកទៀត នៅក្នុងសម័យដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ជនឧក្រិដ្ឋមួយចំនួន បានចូលមកវាយបំបែកប្រតិមានេះ ដើម្បីយកទៅជួញដូរដោយខុសច្បាប់ ។ ជាលទ្ធផល រូបចម្លាក់ទេពជាទីសក្ការៈ ដែលមានអាយុជាង ១ ពាន់ឆ្នាំនេះ បានបែកខ្ចាត់ខ្ចាយជាង ១ ម៉ឺនបំណែក ។ លោក អេរ៉ិច បួកដូណូ (Éric Bourdonneau) សាស្ត្រាចារ្យរងនៅសាលាបារាំងចុងបូព៌ា និង ជាប្រធានបេសសកម្មនៃគម្រោងជួសជុសប្រតិមានេះ ចាត់ទុកដំណើររស់ឡើងវិញនៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភា្ជប់ចំណងរវាងប្រជាជនខ្មែរ និង បុព្វបុរស ពីសម័យបុរាណ ។ បច្ចុប្បន្ននេះ រូបចម្លាក់ទេពព្រហ្មញ្ញសាសនា កំពុងស្ថិតនៅក្រោមការថែទាំខ្ពស់ និងត្រៀមតម្កល់ទុកនៅកន្លែងជាក់លាក់ណាមួយក្នុងពេលដ៏ឆាប់ខាងមុខ។
Duration:00:12:52
គ្រូរបាំបុរាណមកពីគ្រប់សមាគមខ្មែរនៅបារាំងសម្តែងរួមគ្នានៅក្នុងរឿងរាមកេរ្តិ៍
4/3/2026
ចាកឆ្ងាយពីប្រទេសកំណើត ឃ្លាតឆ្ងាយពីឆាកសម្តែង អតីតនាដកាដែលសព្វថ្ងៃជាគ្រូបង្រៀនរបាំបុរាណខ្មែរនៅប្រទេសបារាំង បានត្រលប់មកឡើងឆាកសាជាថ្មី។ នៅក្នុងអំឡុងកម្មវិធីប្រកួតបវរកញ្ញាខ្មែរនៅប្រទេសបារាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន សាស្រ្តាចារ្យ៤រូប រួមទាំងអតីតនាដការបាំបុរាណខ្មែរ២រូបទៀត នៅក្រោមការគ្រប់គ្រងចាត់ចែងរបស់អ្នកគ្រូ វ័ន សាវ៉ៃបានរួមគ្នាសម្តែងជាលើកទី១ រឿង រាមកេរ្តិ៍ ដើម្បីបង្ហាញដល់ទស្សនិកជនបារាំងខ្មែរ។ រួមគ្នារាំដើម្បី ការពារ ថែរក្សាវប្បធម៌ ក្បាច់របាំបុរាណខ្មែរកុំឲ្យភ្លេចនៅក្នុងចំណោមសហគមន៍ខ្មែរនៅប្រទេសបារាំង។
Duration:00:18:16
កម្ពុជារៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីត្រៀមខ្លួនចូលរួម «កិច្ចប្រជុំកំពូលសុខភាពតែមួយ» នៅប្រទេសបារាំង
4/2/2026
ជាលើកដំបូង ប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពីជុំវិញពិភពលោកជួបជុំគ្នាដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការ និងការអនុវត្តវិធីសាស្ត្ររួមគ្នាលើ «សុខភាពតែមួយ» សម្រាប់ទាំងសុខភាពមនុស្ស សត្វ និងបរិស្ថាននៅលើពិភពលោក។ ដោយឡែក ប្រទេសកម្ពុជាក៏កំពុងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី១ និងទី២ ខែមេសានេះ ដើម្បីត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំកំពូលពិភពលោកស្តីពី «សុខភាពតែមួយ» នៅទីក្រុងលីយ៉ុង ប្រទេសបារាំង នៅថ្ងៃទី៦ និងទី៧ ខែមេសាខាងមុខនេះ។ «កិច្ចប្រជុំកំពូលសុខភាពតែមួយ» របស់ពិភពលោកនៅប្រទេសបារាំង គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយបន្ថែមទៀតរវាងបារាំង-កម្ពុជាដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញទៅចូលរួមផងដែរ។
Duration:00:10:37
សំណល់គ្រាប់បែកចង្កោមថៃបន្តគំរាមជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន
3/30/2026
យ៉ាងហោចណាស់គ្រាប់បែកចង្កោមប្រមាណ ១២ ទៅ ១៣ម៉ឺនគ្រាប់ ដែលផ្ទុកគ្រាប់បែកតូចៗប្រមាណពីជាង៦ ទៅ ៧លានគ្រាប់ ត្រូវបានអង្គភាពសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) សន្និដ្ឋានថាបានបន្សល់ទុក និងបន្តរាយប៉ាយនៅក្នុងខេត្តចំនួន ៧ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយសង្គ្រាមរយៈពេល ២១ថ្ងៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥។ ខេត្តទាំង៧នោះមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ដោយខេត្តទាំងនេះ នៅតែជាតំបន់កំពុងបន្តគំរាមកំហែងដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅទីនោះ។ តាមស៊ីម៉ាក់ តំបន់ដែលរងផលប៉ះពាល់នេះ មាននៅក្នុងភូមិចំនួន៣៧១ ស្មើនឹងពហុកោនចំនួន ៣ ៦០០ទីតាំង គិតជាផ្ទៃដីប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡា។
សូមស្តាប់និងទស្សនាបទយកការណ៍របស់ចាន់ លីដា ពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
Duration:00:07:40
កញ្ញា ក្លារ៉ា ម៉ូណូរី ត្រូវបានជ្រើសរើសជាបវរកញ្ញាឯកខ្មែរនៅប្រទេសបារាំង
3/29/2026
សហគមន៍ខ្មែរនៅប្រទេសបារាំងរកឃើញបវរកញ្ញាឯកខ្មែរដើម្បីតំណាងប្រទេសកម្ពុជានៅទឹកដីបារាំង។ នៅក្នុងកម្មវិធីប្រឡងជ្រើសរើសបវរកញ្ញាខ្មែរនៅប្រទេសបារាំង នៅ ប៉ាវីយ៉ុង បាល់តា កាលពីយប់ថ្ងៃសៅរ៍ទី២៨ មីនា ដែលមានការចូលរួមពីសមាជិកព្រឹទ្ធសភា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង គណៈមេប្រយោគ១០រូប បានជ្រើសរើសកញ្ញាក្លារ៉ា ម៉ូណូរី កូនកាត់បារាំងខ្មែរ ជាបវរកញ្ញាឯកខ្មែរប្រចាំប្រទេសបារាំង។
Duration:00:08:31
ស្នាដៃភាពយន្តលោកស្រី អួង កន់ធួក ត្រូវបានរម្លឹក និងឧទ្ទិសនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាCIFF
3/28/2026
ដើម្បីឧទ្ទិសរម្លឹកដល់ស្នាដៃ និងកេរដំណែលដ៏អស្ចារ្យក្នុងយុគសម័យមាសនៃវិស័យភាពយន្តខ្មែរ ស្នាដៃ របស់លោកស្រី អួង កន់ធួក ដែលជាសមិទ្ធករភាពយន្តស្រ្តីខ្មែរដ៏ឆ្នើមក្នុងទសវត្សទី៦០ និង៧០ ត្រូវបានជ្រើសរើសយកមកចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា(CIFF) លើកទី១៥ ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ទោះជាលោកស្រី អួង កន់ធួក បានទទួលមរណភាពទៅហើយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសបារាំង តែស្នាដៃភាពយន្តរបស់លោកស្រីនៅតែរស់រវើក។ កញ្ញា Ambre Rama ចៅស្រីបារាំងរបស់លោកស្រី អួង កន់ធួក ដែលបានធ្វើដំណើរមកកម្ពុជា ដើម្បីស្រាវជ្រាវ និងស្វែងយល់ពីមរតកភាពយន្តរបស់ជីដូន មានក្តីរំភើប និងរំជួលចិត្តខ្លាំងដោយឃើញស្នាដៃរបស់លោកស្រី អួង កន់ធួក នៅតែមានឥទ្ធិពល និងមានការចងចាំពីទស្សនិកជននៅក្នុងប្រទេសកម្ពុជា។
Duration:00:09:22
អ្នកស្រី ឃន ខន តស៊ូជាង ១៥ឆ្នាំ ដើម្បីទាមទារដីស្រែ ដែលបាត់បង់ដោយអយុត្តិធម៌
3/27/2026
អ្នកស្រី ឃន ខន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋមួយចំនួន ដែលបានអះអាងពីការបាត់ដីក្នុងឧហ្សាហកម្មស្ករអំពៅ នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមអ្នកស្រី ឃន ខន អ្វីដែលអ្នកស្រីបានខិតខំប្រឹងប្រែងតស៊ូជាង ១៥ឆ្នាំកន្លងមកនេះ គឺយុត្តិធម៌សម្រាប់ខ្លួនឯង និងពលរដ្ឋក្រីក្រដទៃទៀត។ ចំពោះអ្នកស្រី ឃន ខន ពលរដ្ឋពិតជាចង់បានការអភិវឌ្ឍមួយ ដែលមិនត្រូវរំលោភបំពាន និងប៉ះពាល់លើដីស្រែចំការរបស់ពលរដ្ឋទេ។
Duration:00:09:40
ការងារស្ម័គ្រចិត្តគឺជាបេះដូងនៃទំនាក់ទំនងរវាងបារាំង និងកម្ពុជា
3/24/2026
កម្ពុជាគឺជាប្រទេសសំខាន់មួយដែលជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ២នៅលើពិភពលោកដែលមានអ្នកស្ម័គ្រចិត្តបារាំងច្រើនជាងគេរហូតដល់ជាង ២០០នាក់ជារៀងរាល់ឆ្នាំ។ ក្រៅពីការងារស្ម័គ្រចិត្តបារាំងមកកម្ពុជា ក៏មានយុវជនកម្ពុជាបានចាកចេញទៅបំពេញបេសកកម្ម និងអនុវត្តការងារស្ម័គ្រចិត្តនៅប្រទេសបារាំងវិញដែលធ្វើអោយការងារស័្មគ្រចិត្តក្លាយទៅជាបេះដូងនៃទំនាក់ទំនងរវាងបារាំង និងកម្ពុជា។ នាពេលថ្មីៗនេះ លោក Yan Delaunay អគ្គនាយកនៃអង្គការ France Volontaire បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសាមគ្គីភាពបន្ថែមទៀត និងដើម្បីធ្វើអោយកម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះឈានមុខគេ សម្រាប់ការផ្លាស់ប្តូរអន្តរជាតិ និងសាមគ្គីភាពរបស់អ្នកស្ម័គ្រចិត្តនៅអាស៊ី។
Duration:00:09:37
សហគមន៍ព្រៃឈើប្រាំបីមុំជោគជ័យការពារដីព្រៃ ប៉ុន្តែបារម្ភពីការបាត់បង់សត្វព្រៃ
3/23/2026
ស្ថិតនៅព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ សហគមន៍ព្រៃឈើប្រាំបីមុំ ខេត្តកំពង់ស្ពឺ គឺជាកន្លែងការពារព្រៃឈើ និងអភិរក្សសត្វព្រៃច្រើនប្រភេទដូចជា ជ្រូកព្រៃ ឆ្កែចចក ឈ្លូស ល្មូនកម្រៗ សត្វស្លាប និងហ្វូងសត្វទន្សោងជាដើម។ ប្រជាសហគមន៍ព្រៃឈើប្រាំបីមុំប្រាប់ឱ្យដឹងថា ហ្វូងសត្វទន្សោងដែលជាសត្វកម្រជិតផុតពូជកំពុងរងការគំរាមកំហែងពីការបរបាញ់ក្រៅដែនសហគមន៍៕
Duration:00:08:25