
Report
RFI
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Location:
France
Genres:
News & Politics Podcasts
Networks:
RFI
Description:
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Language:
Khmer
Episodes
យុវជន តុង លេន ប្រើរូបភាពដើម្បីបង្ហាញអត្តសញ្ញាណ និងប្រពៃណីជនជាតិដើមភាគតិច
11/24/2025
យុវជន តុង លេន ជនជាតិដើមភាគតិចពូនង និងជាអ្នកថតរូបឯករាជ្យបានប្រើប្រាស់ជំនាញចាប់យករូបភាពតាមរយៈកញ្ចក់កាមេរ៉ា ដើម្បីរក្សាអត្តសញ្ញាណវប្បធម៍ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ ចំពោះយុវជន តុង លេន រូបថតនីមួយៗមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីសកម្មភាពផ្សេងៗរបស់ជនជាតិដើមភាគតិច ពិសេសការចូលរួមអភិរក្សធនធានធម្មជាតិ។ ក្នុងន័យនេះ តុង លេន ចង់ឃើញរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិលគោរពសិទ្ធិ និងគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច៕
Duration:00:08:01
ព្រឹត្តិការណ៍ផ្សារបារាំងនាំមកនូវបរិយាកាសរីករាយ និងទំនាក់ទំនងកាន់តែជិតស្និទ្ធ
11/23/2025
ក្រោយពីបានជោគជ័យកាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍«ផ្សារបារាំង»ដែលមានការតាំងពិព័រណ៍ និងលក់ផលិតផល សេវាកម្ម ព្រមទាំងម្ហូបអាហារបែបបារាំងត្រូវបានរៀបចំធ្វើឡើងសាជាថ្មី ដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា នៅក្នុងបរិវេណស្ថានទូតបារាំង នាទីក្រុងភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មិនត្រឹមតែបានទាក់ទាញសាធារណជនកាន់តែច្រើននិងសប្បាយជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏រក្សាបាននូវទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា-បារាំង ជាពិសេស នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួននៅក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំងហៅថាហ្វ្រង់កូហ្វូនី។
Duration:00:09:24
គ្រាប់កាហ្វេខេត្តមណ្ឌលគិរីទទួលបានការគាំទ្រ តែមិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារ
11/21/2025
គ្រាប់កាហ្វេខេត្តមណ្ឌលគិរីមានទីផ្សារល្អ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរភាគច្រើន។ តែការផ្គត់ផ្គង់នៅមិនទាន់អាចឆ្លើយតបតាមតម្រូវការទីផ្សារនៅឡើយទេ។ ក្នុងន័យនេះ ម្ចាស់ចំការកាហ្វេមួយកន្លែងក្នុងខេត្តមណ្ឌលគិរីបានមើលឃើញពីឱកាសនៃការពង្រីកការដាំដុះថែមទៀត។ តែម្ចាស់ចំការកាហ្វេដដែលរូបនេះមិនភ្លេចលើកឡើងពីការលំបាកខ្លះ ពិសេសបច្ចេកទេសនៃការដាំដើមកាហ្វេដែលមានភាពស្មុគស្មាញខ្លាំង។
Duration:00:10:53
មហោស្រពរូបថតភ្នំពេញជាឱកាសសម្រាប់អ្នកចង់ចាប់យកអាជីពជាអ្នកថតរូប
11/20/2025
មហោស្រពរូបថតភ្នំពេញលើកទី១៦ ក្នុងឆ្នាំ២០២៥ បានរៀបចំឡើងជាមួយនឹងទស្សនីយភាពថ្មីនៃការដាក់តាំងស្នាដៃរូបថត និងភាពយន្តឯកសាររបស់ក្រុមអ្នកជំនាញផ្នែកថតរូបទាំងជាតិ និងអន្តរជាតិ។ ក្នុងរយៈពេលមួយខែនៃការដាក់តាំងបង្ហាញនេះ មហាស្រពរូបថតភ្នំពេញក្លាយជាវេទិកាដែលអនុញ្ញាតឲ្យអ្នកចង់ចាប់អាជីពថតរូប និងអ្នកស្រលាញ់រូបថតអាចជួបក្រុមអ្នកជំនាញដើម្បីសិក្សាស្វែងយល់ពីការថតរូប។
Duration:00:09:47
សាលារៀនតាមព្រំដែនបើកទ្វារឡើងវិញជាមួយការណែនាំពីគ្រោះថ្នាក់សំណល់ជាតិផ្ទុះ
11/18/2025
វិទ្យាល័យស្រអែមជាសាលារៀនមួយក្នុងចំណោមសាលារៀនជាង ៦០០ផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ក្តៅនៃបន្ទាត់ព្រំដែនខ្មែរ ថៃក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វិទ្យាល័យស្រអែមត្រូវបានបិទទ្វារតាំងពីថ្ងៃផ្ទុះសង្គ្រាមជាមួយថៃក្នុងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់បវេសនកាលឆ្នាំថ្មី ២០២៥-២០២៦ វិទ្យាល័យស្រអែមបានបើកទ្វារឡើងវិញជាមួយនឹងការណែនាំដល់សិស្សានុសិស្សអំពីគ្រោះថ្នាក់នៃសំណល់ជាតិផ្ទុះ និងគ្រោះថ្នាក់ផ្សេងៗនៃសង្គ្រាមដែលអាចកើតមានជាថ្មីម្តងទៀត។
Duration:00:11:10
ជ្រលងដំរីខេត្តមណ្ឌលគិរី ក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ
11/17/2025
កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាល និងដំរីព្រៃពី ៦០០ ទៅ ៨០០ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិ ក្នុងភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងតំបន់ព្រៃឡង់ជាដើម។ នៅក្នុងដីព្រៃខេត្តមណ្ឌលគិរី គម្រោងជ្រលងដំរីកំពុងជួយសង្គ្រោះដំរីចំនួន ៧ក្បាលឲ្យបានរស់តាមបែបធម្មជាតិ ដោយជនជាតិដើមភាគតិចពូនង។ ការអភិវឌ្ឍអេកូទេសចរណ៍នៅក្នុងតំបន់ទាក់ទាញដោយសត្វដំរីមួយនេះ កំពុងតែជម្រុញឲ្យសហគមន៍ជនជាតិដើម ចូលរួមការពារព្រៃឈើ។ ឯម្ចាស់ដំរី និងសត្វដំរី ក៏អាចទទួលបានប្រាក់ចំណូលពីតំបន់អេកូទេសចរណ៍មួយនេះដែរ។
Duration:00:09:15
ពលរដ្ឋតំបន់រុនតាឯកស្នើឲ្យអាជ្ញាធរខេត្តរៀបចំតំបន់នេះឡើងវិញ ដើម្បីមានដង្ហើមសេដ្ឋកិច្ច
11/15/2025
ពលរដ្ឋរស់នៅតំបន់រុនតាឯកលើកឡើងពីការលំបាកដោយសារតែទីនោះពុំមានដង្ហើមសេដ្ឋកិច្ច។ ភាពស្ងាត់ជ្រងំ និងផ្ទះទុកចោលមិនមានមនុស្សនៅ គឺជាបញ្ហាពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ អ្វីដែលពួកគេចង់បាន គឺការរៀបចំតំបន់រុនតាឯកឲ្យមានដង្ហើមសេដ្ឋកិច្ច ដូចជាការសាងសង់រោងចក្រ ជាដើម។ ចំណែក អាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថាកំពុងគិតគូរដោះស្រាយបញ្ហានេះជូនពលរដ្ឋនៅតំបន់រុនតាឯកហើយ។
Duration:00:09:30
អាវុធគីមីនិងផ្សែងពុលថៃនៅតែជាក្តីបារម្ភរបស់ពលរដ្ឋជាយដែន
11/15/2025
នៅក្នុងរយៈពេលប្រាំថ្ងៃនៃការកើតមានចម្បាំងរាំងជលនៅតាមព្រំដែន កម្ពុជា-ថៃ យោធាថៃបានប្រើប្រាស់អាវុធយុទ្ធភណ្ឌជាច្រើនប្រភេទ រួមទាំងអាវុធធុនធ្ងន់ គ្រាប់បែកចង្កោម យន្តហោះប្រតិកម្ម ដ្រូនអត្តឃាត ព្រមទាំងផ្សែងពុលមានបង្កប់សារធាតុគីមីជាច្រើនទៀត ដែលបង្កទាំងផលប៉ះពាល់ផ្ទាល់ភ្លាមៗ និងយូរអង្វែង។ ជាអ្នករស់នៅតាមខ្សែបន្ទាត់ព្រំដែន ពលរដ្ឋអ្នកជាយដែនដែលជាជនរងគ្រោះផ្ទាល់នៅទីនោះ នៅតែមិនអស់ចិត្តនិងនៅតែបារម្ភចំពោះគ្រោះថ្នាក់នៃសារធាតុគីមី និងផ្សែងបំពុលរបស់ថៃ ដែលអាចបង្កទៅលើសុខភាពមនុស្ស និងបរិស្ថាន ជាពិសេសលើប្រភពទឹក ដែលពួកគេប្រើប្រាស់ប្រចាំថ្ងៃ ។
Duration:00:09:43
អ្នកភូមិធម្មជាតិក្បែរប្រាសាទព្រះវិហារនៅតែបារម្ភពីសុវត្ថិភាព ក្រោយវិលចូលលំនៅដ្ឋានវិញ
11/14/2025
ស្ថិតនៅក្នុងទីតាំងមួយ ក្នុងភូមិធម្មជាតិ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ចំងាយជាង ១០គីឡូម៉ែត្រ ពីព្រំដែនខ្មែរ-ថៃ នៅក្បែរប្រាសាទព្រះវិហារ និងសមរភូមិភ្នំទ្រព្យ ប្រជាជនជនភៀសសឹកប្រមាណជាង ៨០% បានវិលត្រឡប់ចូលលំនៅដ្ឋានរបស់ខ្លួនវិញនៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ការវិលត្រឡប់ចូលលំនៅដ្ឋានរបស់ជនភៀសសឹកនេះ គឺនៅក្រោយការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នំា២០២៥។ ប៉ុន្តែស្ថានភាពព្រំដែនហាក់មានសភាពរំជើបរំជួល និងតានតឹងឡើងវិញ ដោយសារតែភាគីថៃផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃសុក្រ ទី១៤ វិច្ឆិកានេះ ប្រជាជនអ្នកភូមិធម្មជាតិ នៅតែបន្តរស់នៅក្នុងភូមិ និងត្រូវបង្ខំចិត្តប្រកបមុខរបររកស៊ីឡើងវិញ ដើម្បីដោះស្រាយជីវភាព ទោះបីជាមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
Duration:00:08:46
ផ្សារជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ជាផ្សារលក់បន្លែ ផ្លែឈើធម្មជាតិ
11/12/2025
ផ្សារជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី គឺជាផ្សារលក់បន្លែ ផ្លែឈើធម្មជាតិ និងបន្លែព្រៃរបស់ជនជាតិដើមភាគតិចពូនង។ អាជីវករលក់បន្លែនៅផ្សារជនជាតិដើមភាគតិចបានសង្កេតឃើញថា បន្លែធម្មជាតិរបស់ពលរដ្ឋជនជាតិដើមភាគតិចនេះហាក់ទាក់ទាញការចាប់អារម្មណ៍ និងគាំទ្រច្រើនពីអតិថិជនក្នុងតំបន់ និងអតិថិជនដែលជាភ្ញៀវទេសចរមកពីខេត្ត ក្រុងផ្សេង ពិសេសក្រុងភ្នំពេញ។
Duration:00:07:41
កូនខ្មែរទាមទារឲ្យសាលាក្រុងប៉ារីសជួសជុលចេតិយទាហានខ្មែរស្លាប់ដើម្បីបារាំងក្នុងសង្រ្គាមលោក
11/10/2025
ចេតិយ ស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់ទាហានបរទេស ក្នុងនោះមួយចំនួនមកពីកម្ពុជាកំពុងត្រូវគេបោះបង់ចោលឲ្យសឹករិចរិល នៅសួនឧទ្យានគ្រប់គ្រងដោយសាលាក្រុងប៉ារីស។ នេះជាការសង្កេតរបស់សមាគម Fragment Vitae Asia។ នៅថ្ងៃអង្គារទី១១វិច្ឆិកានេះ ថ្ងៃដែលបារាំងរំលឹកខួបលើកទី១០៧ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី១ សមាគមប្រមូលផ្តុំដោយកូនខ្មែរកើតធំដឹងក្តីនៅប្រទេសបារាំងបានដាក់ញត្តិទាមទារឲ្យចៅហ្វាយក្រុងប៉ារីសយកចិត្តទុកដាក់ ជួសជុលចេតិយដែលសាងសង់ឡើងកាលពី៩៨ឆ្នាំមុនដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធរបស់ទាហានខ្មែរ និងឡាវដែលស្លាប់ក្នុងសមរភូមិក្នុងទឹកដីបារាំងអំឡុងសង្រ្គាមលោកលើកទី១។ នៅក្នុងបទយកការណ៍នៅថ្ងៃនេះ ឈាង បុប្ផាបានជួបសម្ភាសន៍ ថ្នាក់ដឹកនាំរបស់សមាគមនៅសួនឧទ្យាននៅជាយក្រុងប៉ារីស ជាទីដែលមានចេតិយរំលឹកវីរកងទ័ពខ្មែរក្នុងសង្រ្គាមលោកលើកទី១។
អ្នកអាចចុចតំណភ្ជាប់នេះដើម្បីចូលរួមនៅក្នុងញត្តិតវ៉ាទៅសាលាក្រុងប៉ារីស៖ https://c.org/5hgjDk4g8w
Duration:00:11:28
ពលរដ្ឋភៀសសឹកចាកចេញពីជំរំសុវត្ថិភាព ក្រោយការចុះហត្ថលេខាសន្តិភាព
11/10/2025
នៅទីបំផុត នៅក្រោយការចុះហត្ថលេខាសន្តិភាព ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវចាកចេញពីមណ្ឌលសុវត្ថិភាព និងវិលត្រឡប់ទៅកាន់ទីលំនៅដ្ឋានវិញរៀងៗខ្លួន។ ការចុះហត្ថលេខាសន្តិភាពនេះធ្វើអោយពលរដ្ឋភៀសសឹកមួយចំនួនធំសប្បាយចិត្ត ប៉ុន្តែក៏មានពលរដ្ឋភៀសសឹកមួយចំនួនតូចផ្សេងទៀត នៅបន្ត ព្រួយបារម្ភចំពោះសុវត្ថិភាព ការបាត់បង់ផ្ទះសម្បែង និងការប្រឈមទៅនឹងបញ្ហាជីវភាពខ្វះខាតជាក់ស្តែង។
Duration:00:11:22
ប្រជានេសាទត្រៀមខ្លួនសម្រាប់ការនេសាទនៅរដូវត្រីត្រូវ
11/9/2025
ទឹកជន់មិនទាន់ស្រក ជាបញ្ហាដែលអ្នកប្រកបរបរនេសាទត្រីកំពុងប្រឈម ហើយមិនអាចចាប់ត្រីបានច្រើនតាមការពេញចិត្តរបស់ពួកគេ។ ប្រជានេសាទនៅកណ្តាលទីក្រុងភ្នំពេញ ហាក់ចម្លែកចិត្ត ដោយសាររាល់ឆ្នាំកន្លងទៅ ទឹកចាប់ផ្តើមស្រកតាំងពីដើមខែវិច្ឆិកានេះមកម្ល៉េះ។ ក៏ប៉ុន្តែមកដល់ពេលនេះ កម្រិតទឹកនៅខ្ពស់គួរសមនៅឡើយ។ ទោះយ៉ាងណាពួកគេបានត្រៀមខ្លួនសម្រាប់ការប្រមូលផលត្រីនៅក្នុងពេលឆាប់ៗខាងមុខនេះ។
Duration:00:04:48
ការ៉ូថ្មភ្នំជញ្ជាំង ក្លាយជាគ្រឿងតុបតែងលម្អផ្ទះយ៉ាងល្អប្រណិត
11/7/2025
សិប្បកម្មកែច្នៃថ្មធ្វើជាគ្រឿងតុបតែងលម្អផ្ទះ គឺជារបរប្រពៃណីដ៏ពេញនិយមមួយរបស់ពលរដ្ឋនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សិប្បករអាចកែច្នៃថ្មភ្នំទៅជាការ៉ូ ឬគ្រឿងតុបតែងលម្អយ៉ាងល្អប្រណិត ព្រោះតែសាច់ថ្មនោះអំណោយផលពីធម្មជាតិ ដែលមើលទៅដូចជាគំនូរ និងមានសណ្ឋានដូចឈើបេងដ៏មានតម្លៃ។ បច្ចុប្បន្ននេះ ថ្មភ្នំស្រុកព្រះនេត្រព្រះ ត្រូវបានគេកែច្នៃធ្វើជាការ៉ូក្រាល ឬការ៉ូបិទជញ្ជាំង ដែលមានតម្លៃខ្ពស់។
Duration:00:07:10
កូនខ្មែរប្រមូលគ្នារត់ម៉ារ៉ាតុងនៅប៉ារីស ជាមួយមោទនភាពទង់ជាតិកម្ពុជា
11/6/2025
កាលពីថ្ងៃសៅរ៍ទី ២វិច្ឆិកា ប្រជាជនខ្មែរ ដែលមួយចំនួនជាកូនកាត់បារាំងខ្មែរបានចូលរួមគ្នារត់ ក្នុងព្រឹត្តិការណ៍ ម៉ារ៉ាតុង Ekiden de Paris រៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងបារាំង Maif។ ក្រោមគំនិតផ្តួចផ្តើម និងការជំរុញលើកទឹកចិត្តពីលោកស្រី លី ណារី ប្រជាជនខ្មែរបានលើកបង្ហាញទង់ជាតិកម្ពុជានៅ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានៅទីក្រុងប៉ារីស។
Duration:00:11:55
កម្មវិធីប្រណាំងទូកមិត្តភាពខ្នាតតូច ក្នុងខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ
11/6/2025
ទោះបីជាកម្ពុជាបានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ថ្នាក់ជាតិ ដែលត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្តែការប្រារព្ធពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្តមួយចំនួននៅបន្តធ្វើឡើងជាទ្រង់ទ្រាយតូចដើម្បីរក្សាភ្ជាប់វប្បធម៌ និងអរិយធម៌វ័យចំណាស់មួយនេះ។ នៅក្នុងខេត្តសៀមរាប កម្មវិធីនៃការប្រណាំងទូកមិត្តភាពខ្នាតតូចបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
Duration:00:08:46
ពិព័រណ៍ការងារឆ្នាំ២០២៥៖ យុវជនចង់បានការតម្រង់ទិសវិជ្ជាជីវៈ និងឱកាសការងារ
11/3/2025
ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តង់ក្រុមហ៊ុនឯកជនជាច្រើនបានចូលរួមក្នុងពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យុវជនជាច្រើនបានចាប់អារម្មណ៍ចូលរួមកម្មវិធីមួយនេះ ក្នុងគោលបំណងស្វែងរកការងារធ្វើ ទៅតាមក្តីស្រមៃ និងតាមជំនាញរបស់ខ្លួន។ ដើម្បីអាចសម្រេចទៅបាន ពួកគេចង់ឱ្យមានសិក្ខាសាលាតម្រង់ទិសសិស្សនិស្សិតនៅតាមសកលវិទ្យាល័យ៕
Duration:00:09:35
ល្ខោនពោលស្រីប្រឹងរស់ទាំងត្រដាបត្រដួស
11/1/2025
ល្ខោនពោលស្រី គឺជាល្ខោនមួយនៃភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលអ្នកសម្ដែងសុទ្ធតែស្រី។បន្ទាប់ពីឈប់សម្ដែងអស់រយៈពេលជាង ៤០ឆ្នាំ ល្ខោនពោលស្រី ស្ទើរតែគ្មានអ្នកស្គាល់។មរតកមនុស្សរស់ លោកស្រី គិន យិន និងព្រឹទ្ធាចារ្យលោកស្រី ជា មុត បានលះបង់កម្លាំងកាយចិត្តស្ទើរតែពេញមួយជីវិត ដើម្បីអភិរក្ស និងផ្ទេរចំណេះដឹងល្ខោនពោលស្រីដល់យុវជនជំនាន់ក្រោយ៕
Duration:00:11:02
លោក យ៉ូន មុនដែត៖ អ្នកចម្រៀងរ៉េបតំណាងសំឡេងជនជាតិដើមភាគតិចដំបូងគេ
11/1/2025
នៅក្នុងវ័យ២៧ឆ្នាំ សិល្បករ យ៉ូន មុនដែត គឺជាអ្នកចម្រៀងរ៉េប ជនជាតិព្រៅ ដំបូងគេម្នាក់ ដែលតំណាងឲ្យសំឡេងជនជាតិដើមភាគតិចនៅកម្ពុជា។ សិល្បកររូបនេះបានចាប់អារម្មណ៍ទៅលើការផលិតនិងការតែងនិពន្ធបទភ្លេង និងបទចម្រៀងដែលមានទំនាក់ទំនងនឹងជនជាតិដើមភាគតិច ជាពិសេសនៅក្នុងសម័យទំនើបនេះ ក្នុងគោលបំណងនៃការអភិរក្សភាសា និងអត្តសញ្ញាណជនជាតិដើមភាគតិចកុំឲ្យបាត់បង់ ហើយក៏ដើម្បីផ្សព្វផ្សាយទៅដល់ពិភពលោកឲ្យស្គាល់ពីជនជាតិដើមភាគតិចតាមរយៈវិស័យសិល្បៈផងដែរ។
Duration:00:08:52
នៅពេលមនុស្សជំនាន់ក្រោយស្នងបន្តវេនចលនាតស៊ូនៅក្រៅប្រទេស
10/31/2025
កាលពីថ្ងៃសៅរ៍កន្លងទៅ លោកសមរង្ស៊ីបានប្រកាសបង្កើតជាផ្លូវការរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា។ ក្នុងចំណោមមនុស្សប្រមាណ៥០០នាក់ដែលមានវត្តមាននៅក្នុងសាលប្រជុំរៀបចំក្នុងទីក្រុងប៉ារីស មានអ្នកចូលរួមជិត១០០នាក់ដែលបានធ្វើដំណើរមកពីបរទេស ដូចជា ស៊ុយអែត ស្វ៊ីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ ជប៉ុន និងកូរ៉េខាងត្បូង។ នៅមុនធ្វើដំណើរត្រលប់ទៅប្រទេសដែលខ្លួនរស់នៅ ក្រុមប្រតិភូខ្មែរដែលមួយចំនួនជាសមាជិករបស់រដ្ឋាភិបាលក្រៅប្រទេសបានធ្វើដំណើរទៅធ្វើទស្សនកិច្ចនៅវត្តពោធិ៍វង្ស ជាយក្រុងប៉ារីស។ តើអ្នកចូលរួមក្នុងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាជាអ្នកណា ហើយហេតុអ្វីបានជាពួកគេទាំងនោះសម្រេចចិត្តចូលរួមក្នុងរដ្ឋាភិបាលក្រៅប្រទេស? យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផាដែលបានទៅជួបសម្ភាសន៍នៅវត្តពោធិវង្ស។
Duration:00:14:59